ក្រោយពេលដែលប៉ូលិសថៃបានដាក់កម្លាំងជាងរាប់ពាន់នាក់ឡោមព័ទចាប់ព្រះចៅអធិការវត្តធម្មកាយ(Dhammakaya) ដោយរងការចោទប្រកាន់ថា ព្រះចៅអធិការជាប់ពាក់ព័ន្ធនិងអំពើពុករលួយលាងលុយខ្មៅជាង៣០លានដុល្លារ។ ការប៉ុនប៉ងចាប់ខ្លួននោះត្រូវបានរារាំងជាច្រើនលើកដោយព្រះសង្ឃនិងពុទ្ធបរិសទ្ធរាប់ពាន់នាក់រាំងផ្លូវចូលទៅកាន់វត្ត ។
កាលពីប៉ុន្មានថ្ងៃមុនប៉ូលិសថៃបានប្រើប្រាសឧទ្ទម្ភាគច័ក្រ យន្តហោះគ្មានមនុស្សបើក ហោះហើរពីខាងលើតាមដានសកម្មភាពនិងទីតាំងគង់នៅរបស់ព្រះចៅអធិការដើម្បីសម្រុចចូលចាប់ខ្លួន។ នៅក្នុងវត្តនោះមានទំហំធំនិងព្រះសង្ឃគង់នៅច្រើនពិបាក់ក្នុងការតាមចាប់ព្រះកាយព្រះចៅអធិការ។ មួយវិញទៀតដោយមានការការពារពីពលរដ្ឋផងដែរ។
ពុទ្ធបរិសទ្ធនិងក្រុមអ្នកគាំទ្រសង្ឃថៃ Dhammachayo សន្ធឹកសន្ធាប់ក្នុងសម្លៀកបំពាក់ពណ៌ស បានប្រមូលផ្តុំគ្នាកាលពីថ្ងៃទី១៧ ខែមិថុនា ក្នុងវត្ត Dhammakaya ជាវត្តដ៏ធំ មានរាងរៅមូលដូចថាសហោះ។ ទោះជាមានដីកាចាប់ខ្លួនក្នុងដៃក៏ដោយក៏ក្រុមប៉ូលិសមិនអាចចូលទៅកន្លែងមួយចំនួនក្នុងវត្តនេះដែរ ដោយសារតែការហាមឃាត់របស់ក្រុមអ្នកគាំទ្រទាំងនោះ។
សង្ឃថៃ Dhammachayo ដែលប៉ូលិសតាមរកនោះជាប់ចោទពីបទបន្លំបច្ច័យរាប់លានដុល្លាររបស់ពុទ្ធបរិស័ទ។ រឿងរ៉ាវចាប់ខ្លួនសង្ឃអង្គនេះ ត្រូវសារព័ត៌មានក្នុងស្រុកលើកយកជជែកច្រើនសប្តាហ៍មកហើយ។ ប៉ុន្តែបណ្តាអ្នកគាំទ្រសង្ឃអង្គនេះបានបរិហារថា វាជាការតាមចាប់ខ្លួនបែបនយោបាយដើម្បីប្រឆាំងចលនាវត្តដែលជាចលនាគាំទ្រដោយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ។ សង្ឃជាប់ចោទបានបង្កើតចលនាវត្ត Dhammakaya ឡើងក្នងទសវត្សឆ្នាំ១៩៧០។ វត្តនេះជាវត្តមួយដែលសំបូរលុយកាក់ក្នុងចំណោមវត្តអ្នកមាននានានៅប្រទេសថៃ។
កាលពីឆ្នាំ២០១៥ វត្តនេះបានសុខចិត្តសងប្រាក់ជិត ២០លានដុល្លារ ទៅឲ្យរដ្ឋជាប្រាក់ដែលប្រធានសហគ្រាសមួយរូប ប្រគេនដល់វត្ត។ ប្រធានសហគ្រាសរូបនោះ ជាប់ចោទពីបទលួចបន្លំលុយទាំងនេះ។ រឿងនេះបានបង្កភាពចម្រូងចម្រាសនៅថៃ ធ្វើឲ្យគេចាប់អារម្មណ៍ថា វត្តនានាកំពុងតែចង់ឆ្លៀតរកស៊ីចំណេញលុយកាក់ជាធម៌មិនសុចរិត ផ្ទុយពីគន្លងពុទ្ធសាសនា។ ប្រជាជនថៃក៏ចោទសួរដែរថា ហេតុអ្វីបានជាអាជ្ញាធរថៃអវត្តមានក្នុងការត្រួតពិនិត្យការគ្រប់គ្រងនិងការប្រើប្រាស់បច្ច័យក្នុងវត្តដូច្នេះ?៕
ប្រែសម្រួល៖ សាធី