អត្តពលិករុស្ស៊ី និងបេឡារូសនឹងអាចចូលរួមប្រកួតជើងឯកតេក្វាន់ដូពិភពលោកនៅខែក្រោយ បន្ទាប់ពីពួកគេត្រូវបានអនុញ្ញាតឱ្យចូលរួមក្រោមទង់ជាតិអព្យាក្រឹត។
ស្ថាប័នគ្រប់គ្រងកីឡាតេក្វាន់ដូពិភពលោកបានធ្វើការសម្រេចចិត្តតាមការណែនាំរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។អត្តពលិករុស្ស៊ី និងបេឡារូសត្រូវបានហាមឃាត់ បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។
ស្ថាប័នតេក្វាន់ដូពិភពលោកបានប្រកាសថា ខ្លួននឹងធ្វើតាមការណែនាំរបស់ IOC ដោយការហាមឃាត់អត្តពលិក និងបុគ្គលិកគាំទ្រដែលគាំទ្រយ៉ាងសកម្មក្នុងសង្គ្រាមនៅអ៊ុយក្រែន ឬអ្នកដែលជាប់កិច្ចសន្យាជាយោធា។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “តេក្វាន់ដូពិភពលោកនឹងបន្តគាំទ្រអត្តពលិកអ៊ុយក្រែនក្នុងការធានាថា ពួកគេអាចចូលរួមក្នុងព្រឹត្តិការណ៍កីឡាតេក្វាន់ដូ។ ក្រុមប្រឹក្សាបានអះអាងជាថ្មីនូវការអំពាវនាវរបស់ខ្លួនឱ្យមានសន្តិភាព និងសាមគ្គីភាពជាមួយសហគមន៍អូឡាំពិកនៅអ៊ុយក្រែន”។
ប្រភេទកីឡាវាយកូនឃ្លីលើតុ វាយកូនបាល់ និងយូដូ គឺជាកីឡាអូឡាំពិកផ្សេងទៀត ដែលអនុញ្ញាតឲ្យអត្តពលិករុស្ស៊ី និងបេឡារូសវិលត្រឡប់មកវិញក្រោមទង់ជាតិអព្យាក្រឹត។
IOC មិនទាន់ធ្វើការសម្រេចចិត្តអំពីការចូលរួមរបស់អត្តពលិករុស្ស៊ី និងបេឡារូសនៅក្នុងកីឡាអូឡាំពិកឆ្នាំក្រោយនៅទីក្រុងប៉ារីសនិងកីឡាអូឡាំពិករដូវរងា Milan-Cortina ក្នុងឆ្នាំ២០២៦។
គួរបញ្ជាក់ថា ការ ប្រកួត ជើង ឯក ពិភពលោក នឹង ចាប់ ផ្ដើម នៅ ថ្ងៃ ទី២៩ ខែ ឧសភា ខាងមុខនៅ ទីក្រុង Baku ប្រទេសAzerbaijan ៕ (រូបភាព ៖ BBC Sport)