ចិនស្នើឲ្យអឺរ៉ុបមិនត្រូវជ្រៀតជ្រែកចូលក្នុងវិវាទដែនសមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

គេហទំព័រអឺរ៉ុប ​Euro Aciv ​កាលពីថ្ងៃទី​១៧ ខែមិថុនា បានផ្សាយថា អគ្គរដ្ឋទូតចិនប្រចាំនៅអឺរ៉ុបបានស្នើដល់សហ​គមន៍​នេះមិនត្រូវជ្រៀតជ្រែកចូលបញ្ហាផ្ទៃក្នុងរបស់ចិននោះឡើយ។

កាលពីសប្តាហ៍កន្លងមកក្នុងឱកាសបំពេញទស្សនកចិ្ចទៅកាន់ទីក្រុងប៉េកាំង អធិការបតីអាល្លឺម៉ងលោកស្រី ​Angela MerKel បង្ហាញពីការព្រួយបារម្ភស្តីពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងដោយលោកស្រីបានស្នើឲ្យមានកិច្ចពិភាក្សាដើម្បីបញ្ចប់ភាពតានតឹង​ទាំងកិច្ចពិភាក្សាពាហុភាគី។

អគ្គរដ្ឋទូតចិនប្រចាំនៅតំបន់អឺរ៉ុបលោកស្រី ​Yang Yan Yi បញ្ចាក់ថា នេះជាវិវាទស្តីពីអធិបតេយ្យភាពពាក់ព័ន្ធនិងផលប្រយោជន៍របស់ចិនមិនស្ថិតនៅក្នុងក្រមខណ្ឌអង្គការសហប្រជាជាតិ ឬច្បាប់ស្តីពីដែនសមុទ្រនោះឡើយ ដូច្នេះសូមប្រទេសអឺរ៉ុបមិនត្រូវលូកដៃចូលក្នុងវិវាទនោះឡើយ។

អគ្គរដ្ឋទូតចិនបញ្ចាក់ទៀតថា អឺរ៉ុបគួរតែរក្សាជំហរនៅកណ្តាលនៅក្នុងវិវាទដោយផ្តោតទៅលើ​ការការពារសន្តិសុខនៅតាមដែនសមុទ្រ ដូចជាការទប់ស្កាត់ចោរសមុទ្រជាដើម។ លោកស្រី យី ក៏បានចោទប្រកាន់អាមេរិកថា កំពុងតែធ្វើឲ្យមានភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូងកាន់តែខ្លាំងឡើង។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលកន្លងមកអធិការបតីអាល្លឺម៉ង់ Angela Merkel លោក Li Keqiang នាយក​រដ្ឋមន្ត្រី​ចិនបាន​ប្រកាស​ជា​ថ្មី​​ទៀតថាចិន​នៅ​តែ​បន្ត​ការ​​ទាមទារ​ឲ្យ​សហភាព​អ៊ឺរ៉ុបផ្តល់​ឲ្យ​ចិន​នូវ​លក្ខន្តិកៈ​សេដ្ឋកិច្ច​ទីផ្សារ​នៅ​មុន​ដំណាច់​ចុង​ឆ្នាំ​២០១៦ ​នេះ។

កាលពី​ខែ​មុនសភា​អឺរ៉ុបបាន​ប្រឆាំង​ចំពោះ​ការ​ទទួល​ស្គាល់​លក្ខន្តិកៈ​ចិនជាសេដ្ឋកិច្ច​​ទីផ្សារ។​ ​សេដ្ឋកិច្ច​ទីផ្សារ​នេះគឺ​ជា​លក្ខន្តិកៈ​​មួយ​ដែល​សហភាព​អឺរ៉ុប​បាន​សន្យា​ផ្តល់​ឲ្យ​ទីក្រុង​ប៉េកាំង​នៅ​ដំណាច់​ឆ្នាំ​២០១៦ តែ​ដាក់​កំហិត​ឲ្យ​​ចិនគោរព​ចំពោះ​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ដែល​ទាមទារ​ឲ្យប៉េកាំង​ធ្វើ​កំណែ​ទម្រង់​​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន។ សូមជំរាបថា ចិន​បាន​ចូល​ជា​សមាជិក​នៃ​អង្គការពាណិច្ចកម្ម​ពិភពលោក​ក្នុង​ឆ្នាំ​២០០១។

សម្រាប់អឺរ៉ុប ការ​ផ្តល់​លក្ខន្តិកៈ​សេដ្ឋកិច្ចទីផ្សារ​ឲ្យ​ដល់​ចិន​នឹង​ធ្វើ​ឲ្យ​អឺរ៉ុប​លែង​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​កំហិត​លើ​ការ​នាំ​ទំនិញ​ចិន​ចូល​មក​កាន់​សហភាព​អឺរ៉ុប​ទៀត​ឡើយ។ ម្យ៉ាងទៀតបញ្ហា​ស្តីពី​ការ​ប្រគល់​លក្ខន្តិកៈ​សេដ្ឋកិច្ច​ទីផ្សារ​ចិន​នេះ នឹង​ត្រូវ​ស្នងការ​អឺរ៉ុប​លើក​យក​មកពិភាក្សាគ្នា​ជា​ថ្មី​ម្តង​ទៀត​នៅ​ចុង​ខែ​មិថុនា ឬ​មួយ​ក៏​នៅ​ខែ​កក្កដា​ក្រោយ​។

ចំណែក​ទីក្រុង​ប៉េកាំង​វិញបាន​វាយ​តម្លៃ​ថា «ការ​ទទួល​ស្គាល់​លក្ខន្តិកៈ​នេះ​គឺដោយសារតែចិន​បាន​ចូល​ទៅ​ក្នុង​អង្គការ​ពាណិជ្ជកម្មពិភពលោក​អស់​រយៈពេល​១៥ឆ្នាំ​មក​ហើយ»។​

ស្របគ្នានេះដែរនាយក​រដ្ឋមន្ត្រី​ចិន​លោក លី​គឺឈាំង បាន​ថ្លែង​បញ្ជាក់​ដែរ​ថា ចិនក៏​មិន​ចង់​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ណា​មួយ​ឡើយពីព្រោះ​វា​នឹង​មិន​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​ដល់នរណា​មួយ​ឡើយ៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print