ពិធីបុណ្យសាច់ឆ្កែធំបំផុតនៅក្នុងប្រទេសចិននិងធ្វើឡើងនៅថ្ងៃទី២១ ខែមថុនា ឆ្នាំ២០១៦ ខាងមុខ ក្រោយការប្រឆាំងយ៉ាងខ្លាំងពីក្រុម
មេដឹកនាំខេត្តក្វាងស៊ីបានសម្រេចហាមប្រាមខាងលើក្រោយពេលដែលមន្ត្រីច្បាប់ម្នាក់បានផ្ញើលិខិតស្នើរសុំឲ្យបញ្ចប់សកម្មភាពហឹង្សាទៅលើសត្វយ៉ាងព្រៃផ្សៃនៅក្នុងពិធីបុណ្យ។ កាលពីអតីតកាលដោយខ្វះការគ្រប់គ្រងទើបមានសម្លប់ឆ្កៃឆ្មាយ៉ាងព្រៃផ្សៃហើយបន្តរហូតមកទល់ពេលនេះ។
បើទោះបីមន្ត្រីក្នុងតំបន់មិនអនុញ្ញាត្តិឲ្យកាប់សម្លាប់សត្វឆ្កែនៅទីសាធារណ ប៉ុន្តែពលរដ្ឋនៅតែបន្តសកម្មភាពដដែលដោយធ្វើនៅក្នុងទីកំបាំងមិនបញ្ចេញមុខដូចកាលពីមុន។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ពិតជារឿងដ៏ពិបាក់ក្នុងការបញ្ឈប់ពលរដ្ឋសម្លាប់ឆ្កែឆ្មាក្នុងពេលដ៏ខ្លីដោយសារតែវាយបានក្លាយទៅជាទម្លាប់មួយទៅហើយ។
សារព័ត៌មាន GlobalTimes បានឯភាពទៅនឹងសកម្មភាពខាងលើរបស់មន្ត្រីរដ្ឋាភិបាលប្រសិនបើហាមប្រាមពលរដ្ឋស៊ីសាច់ឆ្កែបាននៅក្នុងពិធីបុណ្យ ឬក៏ហាមទាំងស្រុងនោះគឺជារឿងដ៏ប្រសើរបំផុត ។ ស៊ីសាច់ឆ្កែគឺជារឿងត្រូវពិភាក្សាគ្នាជាយូរណាស់មកហើយរបស់រដ្ឋាភិបាល ហើយលោកខាងលិខបានប្រឆាំងយ៉ាងខ្លាំងទៅលើសកម្មភាពខាងលើ។
ពេលថ្មីៗនេះអង្គការសិទ្ធិមនុស្សអន្តរជាតិបានបើកយុទ្ធនាការពាក់សំណើរទៅកាន់ប្រធានាធិតីស៊ីជីងពីន អំពាវនាវឲ្យហាមប្រាមពលរដ្ឋកាប់សម្លាប់សត្វនៅក្នុងពិធីបុណ្យនេះ។ យុទ្ធនាការនោះទទួលការចុះហត្ថលេខាពីពលរដ្ឋជាង១១លាននាក់។
ពិធីបុណ្យស៊ីសាច់ឆ្កែបានពេញនិយមក្នុងឆ្នាំ១៩៩០ រហូមមកទល់ពេលនេះ ហើយនៅក្នុងមួយថ្ងៃគេសម្លាប់ឆ្កែប្រមាណ ១ម៉ឺនក្បាលសម្រាប់ពិធីនេះ៕
ប្រែសម្រួល៖ សាធី