ខេត្តតាកែវ ៖ យ៉ាងហោចណាស់ ក៏ក្នុង១ថ្ងៃ បង់២០មុឺនរៀល និង១ខែៗ បង់អស់ ៥លានរៀល ដែលលោក ជា ហុង ប្រធានស្ថានីយថ្លឹងរថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ បានបង់ប្រាក់ អោយអ្នកសារព័ត៌មាន ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន ក្នុងស្រុក ដកស្រង់ពីការត្អូញត្អែរ របស់ លោក ជា ហុង ប្រធានស្ថានីយថ្លឹងរថយន្ត។
សូមជម្រាបថា, គេហទំព័រខ្លះបានផ្សាយថា, លោកជា ហុង ប្រធានស្ថានីយថ្លឹងរថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ បានរៀបរាប់ប្រាប់អ្នកកាសែតថា លោកបានចំណាយលុយច្រើនលានណាស់ក្នុង១ខែៗសំរាប់បិទមាត់អ្នកកាសែត។
លោកបានអោយដឹងទៀតថា ក្នុង១ខែសំរាប់អ្នកកាសែតត្រូវចំណាយជាង៥លានរៀល ហើយក្នុង១ថ្ងៃត្រូវចំណាយ២០ម៉ឺនរៀលជាប្រចាំឱ្យទៅអ្នកកាសែតទៀត។ ក្រោយបានឮសម្តីលោកជា ហុង បែបនេះ មហាជនឆ្ងល់ថា ហេតុអីបានជាស្ថានីយថ្លឹងរថយន្តខាងលើ ត្រូវចំណាយលុយក្រាស់ក្រែលដល់ថ្នាក់នេះ ឬក៏ស្ថានីយនេះមិនថ្លឹងរថយន្ត បែរជាចាំថ្លឹងលុយយកមកចែកអ្នកកាសែតទៅវិញ។
ដូច្នេះមានន័យថា, លោក ជា ហុង ប្រធានស្ថានីយថ្លឹងរថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ ដឹកនាំ មានភាពមិនប្រក្រតី ពុករលួយ មិនបានអនុវត្តតាម គោលការណ៍របស់ ក្រសួង សាធារណការនិងដឹកជញ្ជូន ដែលមាន លោក សេង ឈួន ទទួលបន្ទុកគ្រប់គ្រង ទើបហ៊ានចំណាយប្រាក់ ដើម្បី បិទបាំង អំពើពុករលួយ របស់ខ្លួន។
បើយោងតាមប្រភពពីពលរដ្ឋបានអោយដឹងថា រាល់ថ្ងៃនិងរាល់យប់រថយន្តដឹងទំនិញឆ្លងកាត់ស្ថានីយថ្លឹងរថយន្តមួយនេះ បានបង់លុយអោយទៅអ្នកប្រចាំការគ្រប់រថយន្តទាំងអស់ ទោះលើសទម្ងន់ ឬមិនលើសក៏ដោយ គឺអត់បានថ្លឹងទេ និយាយអោយខ្លីស្រួលស្តាប់គឺ ថ្លឹងតែលុយ ។
ប្រភពបានបន្តទៀតថា បើរថយន្តដឹកដីដឹកថ្ម ឬដឹកខ្សាច់មិនបាច់ចូលថ្លឹងទេ គ្រាន់តែអែបកៀនរួចរត់យកទៅលុយអោយខាងមន្ត្រីស្ថានីយថ្លឹងរថយន្តជាការស្រេច បានជាលុយឱ្យអ្ន្កកកាសែត។ បញ្ហានេះដែល ចាត់ទុកថា លោក ជា ហុង ប្រធានស្ថានីយថ្លឹងរថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ មានចេតនា បំផ្លាញផ្លូវជាតិ បើមិនអោយរថយន្តដឹកលើសទម្ងន់ចូលថ្លឹង ?
ពាក់ពន្ធ័ករណីខាងលើ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកជា ហុង ប្រធានស្ថានីយថ្លឹងរថយន្តបានទេដោយទូរសព្ទ័ចូលជាច្រើនដងតែគ្មានអ្នកទទួល ។
ចំណែកលោកណុប នី ប្រធានមន្ទីសាធារណៈការនឹងដឹកជញ្ជូនខេត្តតាកែវ ក៏មិនអាចសុំការបំភ្លឺបាននោះដែរ ដោយទូរស័ព្ទខលមិនចូល ។
សូមមេត្តា លោក សេង ឈួន ទទួលបន្ទុក គ្រប់គ្រងតាមស្ថានីយថ្លឹងរថយន្ត មេត្តាត្រួតពិនិត្យមើលផង ជៀសវាង លោក ជា ហុង ប្រធានស្ថានីយថ្លឹងរថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ គាត់បង់ប្រាក់ដែរ ដូចលោក ជា ហុង បង់ប្រាក់ដូចអ្នកសារព័ត៌មាន ? ។
តាមពិតក្នុងនាម ជាមន្ត្រីរាជការ រដ្ឋបាលមុខងារសាធារណៈ មិនគួរ លោក ជា ហុង ប្រធានស្ថានីយថ្លឹងរថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ ប្រើសំដី មាត់ អត់ គ្របទេ ! គឺបានបង្ហាញពី ការដឹកនាំរបស់ខ្លួន ពុករលួយទៅហើយ ៕
ដោយ : សហការី