អាហ្សង់ទីន ឡើង ឈរ លើ កំពូល តារាង ចំណាត់ ថ្នាក់ FIFA ឡើងវិញបន្ទាប់ ពី ខកខាន៦ ឆ្នាំ

ចែករំលែក៖

ម្ចាស់ជើងឯកពិភពលោកអាហ្សង់ទីនបានទម្លាក់ប្រេស៊ីល ហើយបានត្រលប់ទៅឈរចំណាត់ថ្នាក់កំពូលនៃតារាង FIFA កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគម្លាតរយៈពេល៦ឆ្នាំ។

 អាហ្សង់ទីនដែលបានឈ្នះ World Cup កាលពីឆ្នាំមុននៅប្រទេសកាតាដោយការផ្តួលក្រុមបារាំងក្នុងវគ្គផ្តាច់ព្រ័ត្រនោះទទួលបានចំណាត់ថ្នាក់លេខ១ បន្ទាប់ពីក្រុមរបស់លោក Lionel Scaloni បានផ្តួលប៉ាណាម៉ា និង Curacao ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។

 បារាំងបានឡើងមកឈរនៅលេខរៀងទី២ បន្ទាប់ពីឈ្នះហូឡង់ និងឈ្នះអៀរឡង់ ក្នុងវគ្គជម្រុះ Euro 2024 ខណៈប្រេស៊ីលបានធ្លាក់មកចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីចាញ់ម៉ារ៉ុក ក្នុងការប្រកួតមិត្តភាព។

រីឯបែលហ្ស៊ិក នៅ ឈរចំណាត់ថ្នាក់លេខ , អង់គ្លេសឈរ លេខ តាម ពីក្រោយ ហូឡង់ លេខ៦, ក្រូអាត លេខ៧ និង អ៊ីតាលីលេខ៨។ ចំណែកព័រទុយហ្គាល់ និងអេស្ប៉ាញបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង១០។

 សាធារណរដ្ឋអាហ្រ្វិកកណ្តាលគឺជាប្រទេសដែលមានការផ្លាស់ប្តូរចំណាត់ថ្នាក់ដ៏ធំបំផុតនៅក្នុងចំណាត់ថ្នាក់ចុងក្រោយ ដោយបានលោតពីលេខ១១២ ដល់លេខ១២២ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print