ប៉ូលិសអង់គ្លេសបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមិថុនា ជនដៃដល់នៅក្នុងការបាញ់ប្រហារតំណាងរាស្ត្រ Jo cox ទទឹមនិងនោះជនល្មើសបានធ្វើសកម្មភាពតែម្នាក់ឯង។
តាមការប្រកាសនៅលើគេហទំព័ររបស់ប៉ូលិសនៅតំបន់ Yorkshire ជាកន្លែងកើតហេតុបានបញ្ចាក់យ៉ាងច្បាស់ថា បុរសឈ្មោះ Thomas Mair អាយុ៥២ឆ្នាំ រងការចោទប្រកាន់ពីបទសម្លាប់លោកស្រី Jo cox អាយុ៤១ឆ្នាំ ជាម្តាយរបស់កូនតូចពីរនាក់។ ជនដៃដល់និងត្រូវបញ្ចូនទៅកាន់តុលាការ Wstminster Magistrates នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នេះ។
ក្រោយហេតុការបាញ់ប្រហារខាងលើនេះ ក្រសួងមហាផ្ទៃអង់គ្លេសបានសហការជាមួក្រុមសន្តិសុខការពារដល់តំណាងរាស្ត្រទាំងអស់។
គួរបញ្ចាក់ផងដែរថា លោកស្រី Jo Cox តំណាងរាស្ត្រអង់គ្លេសស្និតជាមួយអឺរ៉ុបរងការបាញ់សម្លាប់នៅក្នុងការវាយប្រហារមួយកាលពីថ្ងៃទី១៦ ខែមិថុនា ក្នុងតំបន់ Birstall ស្រុក West Yorkshire។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានផ្សាយថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្តៅទៅលើផ្ទៃមុខរបស់លោកស្រី Jo Cox អាយុ ៤១ឆ្នាំ មកពីគណបក្សពលករ ដែលជាគណបក្សប្រឆាំង រងការបាញ់សម្លាប់ពេលលោកស្រីត្រៀមជួបពិភាក្សាជាមួយពលរដ្ឋនៅតំបន់ Birstall ជិនទីក្រុង Leeds ភាគខាងជើងប្រទេសអង់គ្លេស។
ហេតុការខាងលើកើតឡើងក្រោយរយៈពេលមួយសប្តាហ៍ដែលអង់គ្លេសត្រៀមលក្ខណធ្វើប្រជាមតិថា តើគួតតែនៅឬចាកចេញពីសហគមន៍អឺរ៉ុប។ សភាអង់គ្លេសបានបង្ហូតទង់ជាតិពាក់កណ្តាលដើម្បីកាន់ទុក្ខផងដែរ។
ក្នុងពេលជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron ក៏បានលុបចោលដំណើរទៅកាន់តំបន់ Gibratar ជាផ្នែកមួយនៃយុទ្ធនាការដើម្បីអូសទាញពលរដ្ឋឲ្យគាំទ្រអង់គ្លេសនៅក្នុងសហគមន៍អឺរ៉ុប។
ការស្លាប់របស់ Jo Cox គឺជាសោដនាដកម្មមួយ លោកស្រីគឺជាមនុស្សល្អ មានករយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលលោកស្រីគ្រប់គ្រង ។ ការស្លាប់របស់លោកស្រីបានបន្សល់ទុកកូនតូចពីរនាក់ ។ នាយករដ្ឋមន្ត្រីកាមឺរ៉ុន ក៏បានរំលែកទុកជាមួយស្វាមី និងកូនទាំងពីរនោះដែរ។
លោកស្រី Jo cox គឺជាដំណាងរាស្ត្រទីមួយនៅអង់គ្លេសគឺជាត្រូវគេធ្វើឃាតបន្ទាប់ពីតំណាងរាស្ត្រ Ian Gow ដែលរងការវាយប្រហារដោយបផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្តកាលពីឆ្នាំ១៩៩០ នៅសាធារណរដ្ឋ Ireland ៕
ប្រែសម្រួល៖ សាធី