ខេត្តបន្ទាយមានជ័យៈកម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យម្នាក់បានចាប់រំលោភកូនខ្លួនឯងបានសម្រេចទៅស្នងការខេត្តចាត់ការតាមផ្លូវច្បាប់កាលពី
ថ្ងៃទី៧ខែមេសាឆ្នាំ២០២៣នេះ។ នគរបាលប្រាប់ថាៈនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត បានឃាត់ជនសង្ស័យជាឪពុកនៅវេលាម៉ោង១១ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ពីបទបានចាប់បង្ខំរំលោភកូនស្រីបង្កើតអាយុ១៤ឆ្នាំ បានសម្រេចជាច្រើនលើក ។ករណីនេះបានកើតឡើងនៅនៅភូមិទួលពង្រសង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នគរបាលឲ្យដឹងថា៖ជនសង្ស័យជាឪពុកឈ្មោះ សរ បូរី ភេទប្រុស ឣាយុ៤២ឆ្នាំ និងកុមារីរងគ្រោះ ជាកូនឈ្មោះ ព.ឈ.អ អាយុ១៤ឆ្នាំ ។ចំពោះការឃាត់ខ្លួននេះ យោងតាមបណ្តឹងរបស់ឈ្មោះ ឈួន ស៊ីវន ភេទស្រី ឣាយុ៤៣ឆ្នាំ រស់នៅភូមិទួលពង្រសង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ត្រូវជាប្រពន្ធ បានប្តឹងថា ប្តីរបស់ខ្លួនឈ្មោះ សរ បូរី អតីតជាប្តី បានចាប់រំលោភកូនខ្លួនឯងបង្កើត និងថឍែមទាំងគំរាមកំហែងសម្លាប់ប្រសិនបើនិយាយប្រាប់គេ ។
នគរបាលបានបញ្ជាក់ថា៖តាមការបំភ្លឺពីក្មេងស្រីរងគ្រោះ រៀបរាប់ថានៅអំឡុងឆ្នាំ ២០១៨ឪពុកបង្កើតរបស់បានធ្វើសកម្មភាពចាប់រំលោភ ខ្លួនបានសម្រេចចំនួនប្រាំដង ពេលម្តាយមិននៅផ្ទះ ( នៅចំណុច ផ្ទះស្ថិតក្នុងភូមិទួលពង្រ ) រហូតដល់អំឡុង ឆ្នាំ ២០២០ ម្តាយ និង ឪពុកបានចែកផ្លូវគ្នា ខ្លួនបានទៅរស់នៅជាមួយម្តាយនៅ ខេត្តបាត់ដំបង ហើយអំឡុង ឆ្នាំ ២០២១ ឪពុកបានទៅយកខ្លូននិង ប្អូន មករស់នៅក្រុងប៉ោយប៉ែត វិញដោយមូលហតុម្តាយធ្វើ ចំណាកស្រុកទៅប្រទេសថៃ និងមានបញ្ហាជាមួយពូ ថ្លៃផង ពេលមករស់នៅជាមួយឪពុក នៅផ្ទះកេីតហេតុខាងលើ ឱពុកតែងតែ ចាប់រំលោភជាញឹកញាប់ ហើយគំរាម កំហែងបើប្រាប់គេវ៉ៃសំលាប់ចោល និងពេលខ្លះ យកកាំបិតគំរាម កាប់បើមិនព្រមដេកជាមួយ ចាប់តាំងពីឆ្នាំ ២០២១ រហូតដល់បច្ចុប្បន្ន នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៣ ខ្លួនបានចេញពីកម្មវិធីនៅសាលា២ជាន់ លុះមកដល់ផ្ទះក៏ត្រូវឪពុកបង្ខំអោយរួមភេទជាមួយ រហូតបានសម្រេច ដោយអត់ទ្រាំមិនបានពេល ម្តាយមកលែងផងនោះក៏ដាច់ចិត្តប្រាប់រឿងហេតុអោយម្តាយបានដឹង ព្រោះខ្លាចឪពុកធ្វើបាបប្អូនស្រី ខ្លួនដូចធ្វើបាបខ្លួន ទៀត។
នគរបាលប៉ុស្តីបានបញ្ជាក់បន្ថែមថា៖ក្រោយពីឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកបានសារភាពពីទង្វើដែលខ្លួនបានប្រព្រឹត្តដ៏លាមកទៅលើកូនពិតប្រាកដមែន ។ដោយផ្អែកលើបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ផ្អែកលើការបំភ្លឺរបស់ក្មេងស្រីរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ ។ បច្ចុប្បន្នជនសង្ស័យ ឈ្មោះសរ បូរី កម្លាំងនគរបាលប៉ុស្តិ៍បានរៀបចំសំណុំរឿងបញ្ជូនឲ្យនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងបានបន្តបញ្ជូនទៅស្នងការដ្ឋាន ចាត់ការបន្តតាមនីតិវិធីច្បាប់។វណ្ណា