ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៧នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេសថ្ងៃទី៨ មេសានេះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៧នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់ រួមមាន៖ ជួញដូរ ១០ករណី ឃាត់ ១៧នាក់ (ស្រី ២នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)​ ,ប្រើប្រាស់ ២ករណី ឃាត់ ១២នាក់ (ស្រី ០នាក់)។​ ចំណែក​វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៣៤,៦៩ក្រាម និង៤កញ្ចប់តូច​ ,កេតាមីន (Ke) ស្មេីនិង​ ២៣,៨១ក្រាម​ ,អុិចស្តាសុី (mdma) ស្មេីនិង​២១២,៧៥ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលមានចំនួ​ន ១២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាល ១០អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៤នាក់ ចាប់យក Ice ៦៨,១០ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យក Ice ១,៤៧ក្រាម។

*៣ / កំពង់ឆ្នាំង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៤ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៥កញ្ចប់តូច។

*៥ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៤,៤០ក្រាម។

*៦ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,០២ក្រាម។

*៧ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ២៩,៥២ក្រាម។

*៨ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ៣៤កញ្ចប់តូច។

*៩ / តាកែវ៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ០,៨៦ក្រាម។

*១០ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៤កញ្ចប់តូច។

ដោយឡែក កងរាជអាវុធហត្ថ ៖ ២អង្គភាព

*១ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់  ចាប់យក Ice ៣កញ្ចប់តូច។

*២ / ឧត្តរមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ២៣,៩១ក្រាម ៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print