ខេត្តពោធិ៍សាត់ ៖ យ៉ាងណោចផ្ទះសម្បែងប្រជាប្រជាកសិករប្រមាណ១៤ខ្នងទៀតបន្តរងការខូចខាត ខណៈកន្លងទៅថ្មីៗផ្ទះរាប់រយខ្នងរងផលប៉ះពាលយ៉ាងធ្ងន់ធ្ងរ ដោយសារភ្លៀងកក់ខែ លាយឡំទៅដោយខ្យល់កន្រ្តាក់ ។
របាយការណ៍លោក វរៈសេនីយ៍ឯក អ៊ុល ហៃ អធិការនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ម្សិលមិញថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ផ្ទះសម្បែងប្រជាកសិករចំនួន១៤ខ្នង ដែលបន្តរងការខូចខាតខាងលើ ស្ថិតនៅភូមិប្រហាល និងភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ។
...
លោក បញ្ជាក់បន្ថែមទៀតដែរថា ផ្ទះសម្បែងប្រជាកសិករភូមិទាំង០២ខាងលើនេះ រងការខូចខាងរាប់សិបខ្នងហើយនាកន្លងមកនេះ ៕ ដោយៈ ប៉ឹម ពិន