បំបែកកំណត់ត្រា «បេះដូងធំជាងគេនៅលើពិភពលោក» គឺអ្នកជំនាញការរបស់ Guinness World Record មកវាយតម្លៃនារសៀលថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ចែករំលែក៖

ខេត្តសៀមរាប : គំនិតនៃការច្នៃប្រឌិត របស់យុវជនកម្ពុជា កើតឡើងដោយការរួបរួម សាមគ្គី ស្រឡាញ់ជាតិ ស្រឡាញ់វប្បធម៌ ដើម្បីមុខមាត់ប្រទេសជាតិទាំងមូល។

សូមបញ្ជាក់ថា, កាន់តែកៀកថ្ងៃត្រៀមខ្លួនបំបែកកំណត់ត្រា  «បេះដូងធំជាងគេនៅលើពិភពលោក» ពេលនេះក្រុមការងារ Beyond the games កំពុងដុតដៃដុតជើងរៀបចំផ្គុំបេះដូង ដែលបត់ដោយដៃប្រជាជនខ្មែររាប់លាននាក់ទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យរួចរាល់មុនអ្នកជំនាញការរបស់ Guinness World Record មកវាយតម្លៃនារសៀលថ្ងៃទី ១១ ខែមេសា ខាងមុខនេះ។

ព្រឹកមិញ ! កម្មវិធីរត់ប្រណាំង នៃកម្មវិធីមុនព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានចាប់ផ្តើមហើយ!

កម្មវិធីមុនព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះត្រូវបានរៀបចំដើម្បីផ្តល់ភាពសប្បាយរីករាយបន្ថែមដល់បងប្អូនឆ្ពោះទៅកាន់ការមកដល់នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជាពិសេសអ្នកខេត្តសៀមរាបយើងផ្ទាល់ ដែលនឹងអាចមានការមមាញឹកច្រើនក្នុងអំឡុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ម្យ៉ាងវិញទៀត ការរៀបចំសកម្មភាពកីឡា ដែលមានការជិះកង់ និងរត់នេះដែរក៏ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ ជាមួយគ្នានោះដែរ បងប្អូនដែលបានទិញសំបុត្រ និងអាវយឺតកម្មវិធីគឺស្មើនឹងបានចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផងដែរ។  #១០ឆ្នាំនៃស្មារតីមហាគ្រួសារខ្មែរ #ក្ដីស្រម៉ៃនិងក្ដីសង្ឃឹម #អង្គរសង្រ្កាន្ត #AngkorSankranta2023 #AS10 ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print