ព្រឹកស្អែក ! សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ; នៅព្រឹកថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា, ចាប់តាំងពីបើកការដ្ឋានសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ កាលពីខែវិច្ឆិកា ឆ្នាំ២០២២មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី តែងតែងអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយលើកទឹកចិត្តដល់ក្រុមកម្មករ កម្មការនី និងក្រុមអ្នកជំនាញ។ ជំនួបសំណេះសំណាលនាថ្ងៃស្អែកនេះ គឺធ្វើឡើងដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ។ 

គិតមកដល់ខែមេសា ឆ្នាំ២០២៣នេះ ដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ សម្រេចបានប្រមាណ ៨០ភាគរយ។ អគារមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់ ៩ជាន់ គ្រោងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក។ តាមគម្រោង ការសាងសង់អគារទីស្ដីការក្រសួង មហាផ្ទៃ នឹងបញ្ចប់នៅដំណាច់ខែមិថុនាឆ្នាំ២០២៣នេះ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print