រថយន្តកុងតឺន័របេីករេទៅបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័របេីករេទៅបុកកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០២៣​នៅចំណុចអគ្គបញ្ជាការដ្ឋានកងទ័ព្វជេីងគោក​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1JT 2356 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ​ ពណ៌ស​ពាក់ស្លាកលេខ51C 144.43​ ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតហេីយបានរេមកខាងឆ្វេងដៃចូលចំណែកផ្លូវខាងម៉ូតូក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ។ 

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះឯកជនដឹកយកទៅមន្ទីរពេទ្យភ្លាមៗដោយឡែកតៃកុងរថយន្តបានចុះពីលេីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print