នគរបាលឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់ បន្ទាប់ពីបើករថយន្តបុករះម៉ូតូ PassApp និងម៉ូតូរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

បន្ទាយមានជ័យ៖ ជនជាតិឥណ្ឌូនេស៊ី ម្នាក់ត្រូវនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន ខណៈបើករថយន្តបាឡែនបុករះម៉ូតូPassAppនិងម៉ូតូធ្វើឲ្យមនុស្សរង របួសធ្ងន់ស្រាល៤នាក់ នៅវេលាម៉ោង៦និង២៤ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥នៅប្រមាណពីអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតជិត១០០ម៉ែត្រ ក្នុងភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

 មន្ត្រីនគរបាលប្រាប់ថា៖ នៅពេលហេតុការណ៍កើតឡើង មានរថយន្តពាក់ផ្លាកលេខភ្នំពេញ.2AJ-5638 ពណ៌ទឹកប្រាក់ បើកបរពីលិចទៅកើត ដល់ចំណុចកើតហេតុស្រាប់តែរថយន្តបើកបរក្នុងល្បឿនលឿនបានរ៉េចង្កូតទៅបុកម៉ូតូPassAppបើកបរបញ្ច្រាស់ទិសគ្នា ពាក់ស្លាកលេខភ្នំពេញ.1JV-0230 ក្រឡាប់ផ្ញារជើង រួចជ្រុលទៅបុកម៉ូតូបញ្ច្រាស់ម៉ាកសង់ឌ្រីមមួយគ្រឿងពាក់ផ្លាកលេខបាត់ដំបង 1AJ-1466 បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍អន្តរាគមន៍ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី។

...

 លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលផែនចរាចរណ៍ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះទៅវាស់វែង ហើយប្រាប់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តបានហើយកំពុងយកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចំណែកអ្នករងរបួសចំនួន៤នាក់ត្រូវបានសមត្ថកិច្ចអន្តរាគមន៍យករថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកដីថ្មី ចំណែករថយន្ត ម៉ូតូPassAppនិងម៉ូតូត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print