សហរដ្ឋអាមេរិក៖ ការបាញ់ប្រហារក្នុងពិធីបុណ្យសពគ្រួសារមួយ បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់និងរបួស

ចែករំលែក៖

ប៉ូលិសបាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល 12:30នាទី (ម៉ោងក្នុងតំបន់) នៅក្នុងពិធីបុណ្យសពគ្រួសារមួយក្នុងទីក្រុងវ៉ាស៊ីនតោន រដ្ឋធានីសហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សម្នាក់ស្លាប់និងបីនាក់ទៀតរងរបួស។

កាលពីថ្ងៃទី១១ ខែមេសា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារក្នុងពិធីបុណ្យសពគ្រួសារមួយក្នុងទីក្រុង Washington, DC ដោយបានសម្លាប់មនុស្សម្នាក់និងរបួសបីនាក់។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន មេប៉ូលិសលោក Robert Contee បានបញ្ជាក់ថា យ៉ាងហោចណាស់ក៏មានមនុស្ស៤នាក់ត្រូវបានបាញ់សម្លាប់។ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀតប្រុស២នាក់ស្រីម្នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ។
យោងតាមលោក Contee ប្រធានប៉ូលិសបានបញ្ជាក់ថា ទំនងជាអ្នកបាញ់ប្រហារបានកំណត់គោលដៅជាក់លាក់មួយចំនួន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុក៏ដូចជាតាមចាប់ខ្លួនជនល្មើស។
ឧបទ្ទវហេតុនេះកើតឡើងមួយថ្ងៃបន្ទាប់ពីមនុស្សប្រាំនាក់បានស្លាប់និងប្រាំបីនាក់រងរបួសនៅក្នុងការបាញ់ប្រហារនៅធនាគារមួយនៅកណ្តាលទីក្រុង Louisville រដ្ឋ Kentucky ។ ប៉ូលិសបានបាញ់សម្លាប់អ្នកវាយប្រហារដែលជាបុគ្គលិកធ្វើការនៅធនាគារនេះ។
យោងតាមគេហទំព័រ Gun Violence Archive ចាប់តាំងពីដើមឆ្នាំ2023 មានការបាញ់ប្រហារដ៏ធំចំនួន 147 ករណីនៅសហរដ្ឋអាមេរិក។ មនុស្សច្រើនជាង 11.650 នាក់បានស្លាប់ដោយសារអំពើហិង្សាដោយកាំភ្លើងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះធ្វើសកម្មភាពវាយប្រហារតែម្នាក់ឯង៕ ដោយធីរីណា

...

រូប​ថត​ : : New York Post

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print