ភ្នំពេញ : ប្រជាពលរដ្ឋបានរាយការណ៍មកថា, នៅវេលាម៉ោង 11:40 និងនាទី ព្រឹកថ្ងៃទី 12 ខែមេសា ឆ្នាំ 2023 ពួកគាត់បានឃើញក្មេងស្រីម្នាក់ដ៏ស្រស់ស្អាត ហាក់មានអារម្មណ៍មិនល្អ ដើរផង ឈរសំពះៗ , មិនដឹងថាគាត់មកពីកន្លែងណា មិនមាត់មិនករ មិននិយាយស្ដី ,។
នារីខាងលើមានភិនភាគ សម្បុរ ស ស្លៀកខោជើងវែងពណ៌ខ្មៅ អាវក្រឡាការ៉ូ ពណ៌ប្រផេះលាយពណ៌ក្រហមដៃវែង ស្ថិតនៅខាងជើងវត្តភ្នំ ផ្លូវលេខ 47 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានសំណូមពរ ដល់អាជ្ញាធរ សមត្ថកិច្ច មេត្តាជួយយកអាសារនារីខាងលើ នៅកន្លែងការិយាល័យរបស់ខ្លួន ដើម្បីសួរនាំ ក៏ដូចជាប្រកាសឲ្យសាច់ញាតិ បងប្អូន អាណាព្យាបាល បានដឹង បានឃើញ យកនាងទៅកាន់ផ្ទះវិញ។
ប្រជាពលរដ្ឋបានបន្តថា, ពួកគាត់ក៏មិនដឹងថា, នារីខាងលើ មកពីកន្លែងណា មានរឿងអ្វី អារម្មណ៍បែបណា, គ្រាន់តែឃើញសកម្មភាព, ដើរបណ្ដើរ, ឈរបណ្ដើរ, មិនមាត់មិនក៏, គឺធ្វើកាយវិការលើកដៃសំពះៗ, និងមានកាន់ថង់ខ្មៅមួយជាប់នៅតាមខ្លួនផងដែរ៕
ដោយ : សហការី