មនុស្សស្លាប់ ២នាក់ និង​៤នាក់រងរបួសធ្ងន់ស្រាល​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ មេសានេះ!

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃ​ពុធ​ទី​១២​ ខែមេសា​ ឆ្នាំ​២០២៣នេះថា៖​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១២ មេសានេះ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ១នាក់ ។

នាយកដ្ឋាននគរបាលចរាចរណ៍ បានគូសបញ្ជាក់ថា​ ចំពោះ​គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១០លើក មាន មិនគោរពសិទ្ធិ ១លើក មិនប្រកាន់ស្តាំ ១លើក និងបត់គ្រោះថ្នាក់ ២លើក។ 

សូមជម្រាបថា​ កាលពីថ្ងៃទី​១១​ ខែមេសា​ម្សិលមិញនេះ​ 

​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​ បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ៦នាក់ និងស្រាល ២នាក់ ។​ ក្នុង​ករណី​គ្រោះថ្នាក់នេះដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១០លើក មាន កត្តាល្បឿន ២លើក មិនគោរពសិទ្ធិ ៤លើក បត់គ្រោះថ្នាក់ ២លើក ប្រជែងគ្រោះថ្នាក់ ១លើក និងកត្តាយាន ១លើក។

ជាមួយគ្នានេះ​ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​​ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ ព្រមទាំងក្រុមគ្រួសារ​៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print