បេីករថយន្តបញ្ច្រាស់ផ្លូវទៅបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ៏ម

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់ដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង​ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ​ ត្រូវរថយន្តស៊េរីទំនេីបម៉ាក​ FORD RANGER បេីកបញ្ច្រាស់ផ្លូវមកបុកពីមុខពេញទំហឹង​ កាលពីវេលាម៉ោង ១៥និង៣០នាទី​ ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចលើផ្លូវ៦០ម៉ែត្រក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភូមិ កណ្ដាល សង្កាត់ រលួស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។
​ សមត្ថកិច្ចបានឱ្យដឹងថា​ ទី១​ ភាគីម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1S-6245 បើកបរដោយឈ្មោះ ស៊ុក សុលៀង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅស្ថិតនៅក្នុងភូមិ ក្រពើទ្រោម សង្កាត់ រលួស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ​ (ស្លាប់នៅកន្លែងកើតហេតុ) ។ និងទី២ភាគីរថយន្តម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BR-3190 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្ត)។
​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​ គេឃេីញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ HONDA C125 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ក្រវ៉ាត់ក្រុងទី៣​ ទិសដៅពីកេីតមកលិចក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុ​ ស្រាប់តែមានរថយន្តម៉ាក​ FORD RANGER ធ្វេីដំណេីរបញ្ច្រាស់ទិសក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នបានបុកភាគីខាងម៉ូតូពេញទំហឹង​ បណ្ដាលឱ្យរថយន្តនិងម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ។ ចំណែកបុរសម្នាក់ភាគីខាងម៉ូតូបានដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង​ ។
​ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ​ សមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ​ បានប្រគល់ឱ្យទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ធ្វេីការវាស់វែងយកទៅរក្សាទុក​ រង់ចាំដោះស្រាយតាមច្បាប់​ ។ ដោយឡែកសពជនរងគ្រោះ​ ត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print