ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែងថា៖ នាំប្រពន្ធកូននិងចៅទៅចូលរួមពិធីបើកអង្គរសង្រ្កាន្តនៅខេត្តសៀមរាប។
សូមជម្រាបជូនថា ដេីម្បីលេីកកម្ពស់សោភ័ណភាពក្រុងសៀមរាបបន្ថែមទៀតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តបានរៀបចំ តុបតែងលម្អសោភ័ណភាពក្រុងនៅសួនច្បារព្រះរាជដំណាក់ ពិសេសតាមបណ្តោយស្ទឹងសៀមរាប ដេីម្បីទទួលភ្ញៀវទេចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត។
អង្គរសង្ក្រាន្តឆ្នាំនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំឱ្យមានផ្សារបណ្តែតទឹក តន្ត្រី និងស្តង់ជាច្រេីនសម្រាប់លក់តាមសងខាងស្ទឹងសៀមរាបផងដែរ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋអាចជិះទូកកំសាន្តតាមដងស្ទឹងសៀមរាបបានទៀតផង។
បងប្អូនពេលទៅលេងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត អស់កង្វល់អំពីការប្រេីប្រាស់អ៉ីនធឺណែតដោយអាចប្រើ Public Wi-Fi ឥតគិតថ្លៃ!
ដោយឡែកអ្វីកាន់តែពិសេសនោះ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង ១៦ទីតាំង ហេីយអាចភ្ជាប់ដោយ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ Wi-Fi ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៣។
ការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ហើយល្បឿនលឿនដែលផ្តល់ជូនពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕ដោយ៖ស តារា