ភ្នំពេញ : នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់អំពី បទពិសោធន៍និងទស្សនៈនៃការធ្វើកំណែទម្រង់កងទ័ព (ពាក់ព័ន្ធនឹងការតែងតាំងនិងតម្លើងឋានន្តរស័ក្តិ)ដោយលើកឡើង៤ ចំណុចថា ៖
១. ការធ្វើកំណែទម្រង់ប្រាកដជាប៉ះ — ដែលបង្កើតអោយមានអ្នកសប្បាយចិត្ត និងអ្នកមិនសប្បាយចិត្ត (ផ្ទុយទៅវិញ ការមិនហ៊ានវះកាត់ឬធ្វើកំណែទម្រង់ ក៏មិនប្រាកដថាអាចអោយគ្រប់គ្នាសប្បាយចិត្តដែរ)
២. ការធ្វើកំណែទម្រង់គឺមិនមែនដើម្បីប្រជាប្រិយភាពផ្ទាល់ខ្លួនជាលក្ខណៈបុគ្គលទេ ប៉ុន្តែត្រូវផ្តល់អាទិភាពទៅលើការពង្រឹងឋានានុក្រមដឹកនាំបញ្ជា និងប្រសិទ្ធភាពការងាររួមនិងយូរអង្វែងរបស់កងទ័ព ក្នុងការការពារជាតិ
៣. ការធ្វើកំណែទម្រង់ដែលមានប្រសិទ្ធភាព តម្លាភាពនិងយុត្តិធម៌ គឺត្រូវផ្អែកលើគោលការណ៍ច្បាប់ និងមិនត្រូវយកអារម្មណ៍ឬមនោសញ្ចេតនាលក្ខណៈបុគ្គលជាគោលទេ
៤. ត្រូវមានការចូលរួមដោយសកម្មពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ដោយគ្រប់គ្នាត្រូវហ៊ានទទួលខុសត្រូវចំពោះមុខភារកិច្ចរបស់ខ្លួន (កុំបោះអោយអ្នកដ៏ទៃ មិនថាថ្នាក់លើ ឬថ្នាក់ក្រោម ជាអ្នកទទួលខុសត្រូវជំនួសខ្លួនទេ)
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia ៕
ដោយ : សិលា