លោក ឃួង ស្រេង : “សង្ក្រាន្តវត្តភ្នំថ្ងៃទីពីរ” …ការលេងល្បែងប្រជាប្រិយ..

ចែករំលែក៖

ភ្នំពេញ : “សង្ក្រាន្តវត្តភ្នំថ្ងៃទីពីរ” …ការលេងល្បែងប្រជាប្រិយ…។ នេះជាការលើកឡើង របស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។

លោក អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានបន្តថា, ម៉ោងនេះ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ បងប្អូនប្រជាពលរដ្ឋនាំគ្នាលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត ប្រកបដោយភាតរភាព និងភាពស្និតស្នាលក្រៃលែង។ សូមរីករាយឆ្នាំថ្មីក្រោមម្លប់នៃសន្តិភាព🎉។

សូមបញ្ជាក់ថា , ក្រសួងទេសចរណ៍ បានរាយការណ៍ថា,នៅ ថ្ងៃទី១ នៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្តប្រមាណជាង ០២លាននាក់ ។ ដោយឡែក រាជធានីភ្នំពេញ មានចំនួន២៦៣.៥៤៩ នាក់។ 

ក្រសួងទេសចរណ៍បានលម្អិតថា, នៅទូទាំងប្រទេសសរុបចំនួន ២.០៩៨.៥០១ នាក់ ក្នុងនោះ៖

− ភ្ញៀវជាតិ ២.០៧៩.៦៧០ នាក់

− ភ្ញៀវបរទេសផ្ទៃក្នុង ១៨.៨៣១ នាក់

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

− ខេត្តសៀមរាប ៤៣៦.៦៧៩ នាក់

− ខេត្តបាត់ដំបង  ៣០៥.៦១៥ នាក់

− រាជធានីភ្នំពេញ ២៦៣.៥៤៩ នាក់

− ខេត្តស្វាយរៀង ១៤៤.៧៧៨ នាក់

− ខេត្តកណ្តាល ១២៨.៦៩១ នាក់

− ខេត្តបន្ទាយមានជ័យ ១០៨.៥១៤ នាក់

− ខេត្តកំពង់ឆ្នាំង ១០៣.៧៨៤ នាក់

− ខេត្តព្រះសីហនុ ១០២.០៩៦ នាក់

− ខេត្តកំពត ៩៥,៣៤៤ នាក់ ។ 

សូមរម្លឹកថា, ចំពោះ ខេត្តកែប បន្ទាប់ពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ចេញសារប្រតិកម្មយ៉ាងខ្លាំង ទៅនឹងករណីយកលុយពីប្រជាពលរដ្ឋចូលទៅកន្សាន្តខេត្តកែប។ សម្ដេចតេជោ បានបញ្ជាដាច់ណាត់ មិនអនុញ្ញាតឲ្យយកលុយពីប្រជាជន ហើយអាជ្ញាធរខេត្ត ត្រូវធ្វើកិច្ចការនេះជាបន្ទាន់ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ស្ថាប័នពាក់ព័ន្ធ។ ហើយបញ្ឈប់ឱ្យកើតមានរឿងបែបនេះជាលើកសារជាថ្មីម្តង ។

នៅរសៀលថ្ងៃទី ១៥ ខែមេសា នេះ រដ្ឋបាលខេត្តកែប បានបង្ហោះលើផេកផ្លូវការថា, ទីតាំងកន្លែងយក ភាស៊ីរបស់ក្រុមហ៊ុនវិនិយោគ ត្រូវបានលើកចេញអស់រួចរាល់ហើយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print