ស្អែកនេះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី នឹងមានការប្រគុំតន្ត្រីរាំលេងកំសាន្តនៅរង្វង់មូលព្រះថោងនាងនាគ, ..សប្បាយកប់ !

ចែករំលែក៖

ខេត្តព្រះសីហនុ : ស្អែកនេះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី នឹងមានការប្រគុំតន្ត្រីរាំលេងកំសាន្តនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមគោរពអញ្ជើញសាធារណជនដែលមកកំសាន្តនៅខេត្តព្រះសីហនុ និងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ចូលរួមកំសាន្តសប្បាយ។ នេះជាការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ 

សូមបញ្ជាក់ថា, នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ  និងលោកស្រី បានជួបសំណេះសំណាលជាមួយ ក្រុមឆ្មាំសមុទ្រ ក្រុមសំអាតតាមឆ្នេរសមុទ្រ បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម KSWM និងក្រុមសំអាតសាលាក្រុងព្រះសីហនុ សរុប ៧៨ នាក់ និងបាននាំយកអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនទាំង ៧៨ នាក់ ដោយក្នុង ១ នាក់ ទទួលបានថវិកា ១០០,០០០រៀល សរុបថវិកាចំណាយឧបត្ថម្ភរួម ៧,៨០០,០០០រៀល។ 

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា នេះជាការលេីកទឹកចិត្ត​ អរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ និងសូមបន្តការខិតខំបន្ថែមទៀត ទាំងការសម្អាតអនាម័យនៅតាមលំនៅឋាន ភោជនីយដ្ឋាន និងតាមឆ្នេរ សមុទ្ររបស់យើងឱ្យមានបរិស្ថានល្អ មានសោភ័ណភាពស្រស់ស្អាតជាប្រចាំ ទាក់ទាញបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តកាន់តែច្រើនឡើង ជា ពិសេសក្នុងឱកាសនៃពិធីបុណ្យផ្សេងៗ។ ដោយឡែក នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ឧបត្ថម្ភជូនដល់កងកំលាំងប្រចាំការក្នុងខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

  

នាឱកាសនោះលោក អភិបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មី ក៏ដូចជាពិធីបុណ្យជាតិ អន្តរជាតិ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋបានធ្វើការឈប់សម្រាកជួបជុំជាមួយក្រុមគ្រួសារ មិត្តភ័ក្រ្ត ក៏ប៉ុន្តែកងកម្លាំងរបស់យើងមិនបានឈប់ សម្រាកនោះទេ ព្រោះជាប់ភារៈកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ពីតាមបណ្តារាជធានី-ខេត្ត ដែលមកលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុយើង។ 

អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវឧបត្ថម្ភជូនកម្លាំងរួមមាន៖

-ស្នងការដ្ឋាននគរបាលខេត្ត

-អធិការដ្ឋាននគរបាលស្រុកព្រៃនប់

-អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ

-អធិការដ្ឋាននគរបាលស្រុកកំពង់សីលា

-អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង

-បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត

-មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ

-កំពង់ផែស្វយ័តក្រុង

-អាកាសយានដ្ឋានអន្តរជាតិខេត្ត

មូលដ្ឋានសមុទ

-ក្រុមសង្គ្រោះបន្ទាន់៧១១

-ក្រុមហ៊ុនPTT(រាម)

សរុបជាថវិកាចំនួន ១២,៤០០,០០០រៀល ព្រមទាំងភេសជ្ជៈមួយចំនួនទៀតជូនដល់អង្គភាពនីមួយៗ ៕

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print