យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី ១៦ ខែមេសា បានប្រារព្ធពិធីសម្ពោធផ្ទះទំនើបចំនួន 10.000 ខ្នងនៅរដ្ឋធានីព្យុងយ៉ាង។
តាមសារព័ត៌មាន KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីនេះ រួមជាមួយនឹងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនរូបទៀតដែលមានទាំងលោកនាយករដ្ឋមន្ត្រី Kim Tok-hun ផងដែរ។ ពិធីសម្ពោធនេះធ្វើឡើងនៅល្ងាចថ្ងៃទី១៦ ខែមេសា មួយថ្ងៃបន្ទាប់ពីពិធីខួបកំណើតរបស់ស្ថាបនិកកូរ៉េខាងជើង លោក គីម អុីលស៊ុង (Kim Il-sung)។
លោក Kim ត្រូវបានគេនិយាយថាបានសរសើរអ្នកម៉ៅការយោធា និងស៊ីវិលដែលបានជួយសាងសង់ផ្ទះនេះជាផ្នែកមួយនៃគម្រោងដ៏ល្បីល្បាញដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ 2022។
យោងតាមមេដឹកនាំកូរ៉េខាងជើង តំបន់លំនៅឋានថ្មីនេះ នឹងជួយមនុស្សឱ្យដឹកនាំជីវិតកាន់តែមានស្ថិរភាព និងស៊ីវិល័យ។ មន្ត្រីក្រុងព្យុងយ៉ាងក៏បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាលំនៅឋាន និងលើកកម្ពស់ជីវភាពប្រជាជន។
ប្រហែលពីរខែមុន លោក គឹម សុខ បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលំនៅឋានមួយទៀត។ KCNA បានពណ៌នាអំពីគម្រោងនេះថាជាការបង្កើត “ទីក្រុងដ៏ប្រណីត នាំមកនូវសុភមង្គលដល់ប្រជាជន”។
កាលពីឆ្នាំ 2021 ប្រទេសកូរ៉េខាងជើងបានប្រកាសផែនការសាងសង់ផ្ទះល្វែងថ្មីចំនួន 50.000 ខ្នងនៅក្នុងរដ្ឋធានីព្យុងយ៉ាងក្នុងរយៈពេល ៥ ឆ្នាំ។ ចាប់តាំងពីពេលនោះមក ប្រទេសកូរ៉េខាងជើងនិយាយថា ខ្លួនបានអនុវត្តគម្រោងសាងសង់ជាបន្តបន្ទាប់ ហើយមួយចំនួនទៀតនៅតែបន្ត។
លោក គីម បាននិយាយថា ផែនការសាងសង់ផ្ទះត្រូវបានរង់ចាំជាយូរមកហើយដោយបក្សនិងរដ្ឋកូរ៉េខាងជើង។ លោក Kim ក៏បានបញ្ជាក់ជាថ្មីពីគំនិតប្រែក្លាយក្រុងព្យុងយ៉ាងឱ្យទៅជាទីក្រុងចម្រុះ។
នៅថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា លោក គីម និងកូនស្រីរបស់គាត់បានចូលរួមការប្រកួតបាល់ទាត់ និងការប្រកួតកីឡាផ្សេងៗទៀត ដើម្បីអបអរសាទរខួបកំណើតរបស់លោក គីម អុីលស៊ុង៕ ដោយធីរីណា
រូបថត : KCNA