ខេត្តបាត់ដំបងទទួលបានចំណាត់ថ្នាក់លេខ២ មានភ្ញៀវទេសចរណ៍ច្រើន បន្ទាប់ពីខេត្តសៀមរាប រយះពេល ៣ថ្ងៃនាពិធីបុណ្យចូលឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ អបអរសារទរដល់ខេត្តបាត់ដំបង ដែលទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោមខេត្តដែលទទួលបានទេសចរច្រើនជាងគេបន្ទាប់ពីខេត្តសៀមរាប រយះពេល ៣ថ្ងៃនាពិធីបុណ្យចូលឆ្នាំ

ក្នុងនោះ តួលេខប្រចាំថ្ងៃ រួមមាន៖

− ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ២.០៩៨.៥០១ នាក់

− ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៤.២៣៧.៧៨០ នាក់

− ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៦.៨៥១.៤៩០ នាក់

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖

− ខេត្តសៀមរាប ២.១២០.៣៧៣ នាក់

− ខេត្តបាត់ដំបង  ១.៥០០.១៦៨ នាក់

− ខេត្តកំពង់ចាម ១.៤០៨.៨១១ នាក់

− រាធានីភ្នំពេញ ១.០៨០.៥០៩ នាក់

− ខេត្តព្រះសីហនុ ៨៨៧.៨៩៣ នាក់

− ខេត្តកំពត ៨៧០.៣៩៩ នាក់

− ខេត្តស្វាយរៀង ៧៦០.៣៩៩ នាក់

− ខេត្តកំពង់ឆ្នាំង ៧៣៩.១៥៩ នាក់

− ខេត្តបន្ទាយមានជ័យ ៦៥០.០១៣ នាក់

− ខេត្តកំពង់ស្ពឺ ៥១២.៨៩៨ នាក់ ។

ក្រសួងទេសចរណ៍ បានអោយដឹងថា ៖ រយៈពេល ០៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជាទទួលបានទេសចរសរុបជាង ១៣លាននាក់

តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់ ក្នុងនោះ៖

− ភ្ញៀវជាតិ ១៣.១៣២.០៨០ នាក់

− ភ្ញៀវអន្តរជាតិ ៥៥.៦៩១ នាក់៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print