កងកម្លាំងឈរជើងនៅយោធភូមិភាគទី១ ទទួលបានអាវភ្លៀង របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចែកអាវភ្លៀងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនកងកម្លាំងឈរជើងនៅយោធភូមិភាគទី១ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការវរសេនាតូចរថក្រោះរបស់យោធភូមិភាគទី១។

ថ្លែងសំណេះសំណាលនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាននាំការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខែ្សបន្ទាត់ព្រំដែន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការជួបជុំសប្បាយរីករាយរបស់ពលរដ្ឋកម្ពុជានៅទូទាំងប្រទេសក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដោយសារប្រទេសជាតិមានសុខសន្តិភាព ពលរដ្ឋមានជីវភាពធូរធារ មានការអភិវឌ្ឍ ដែលសន្តិភាពនេះបានមកដោយការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាអ្នកជួយកម្ពុជាឲ្យឆ្លងផុតពីជ្រោះមរណៈជំងឺកូវីដ-១៩ ពីវិបត្តិសេដ្ឋកិច្ចដែលធ្លាក់ចុះ និងជាអ្នកលើកតម្កើងកម្ពុជាឲ្យមានឥទ្ធិពលនៅក្នុងក្របខណ្ឌអាស៊ាន ក៏ដូចជាពិភពលោក។

« សន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ត្រូវតែរួមគ្នាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រេីនខ្លាំងថែមទៀត»។ នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន។ 

...

នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំនួសមុខឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ បានគោរពថ្លែងអំណរគុណ និងសម្តែងនូវស្វាមីភក្តិយ៉ាងស្មោះស្ម័គ្រ គោរពដឹងគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខកងកម្លាំង ដូចជានៅរដូវភ្លៀងផ្តល់អាវភ្លៀង នៅរដូវរងារផ្តល់អាវរងារ ជារៀងរាល់ឆ្នាំ៕ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print