គេហទំព័រ (ផេក)របស់លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតត្រូវគេ hack ហើយ

ចែករំលែក៖

ក្រុងប៉ោយប៉ែត : សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា គេហទំព័រ (ផេក)របស់លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតត្រូវគេ hack ហើយ  សូមសាធារណជនជ្រាបជាព័ត៌មាន ។

សូមបញ្ជាក់ថា, នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នេះ រដ្ឋបាលក្រុងប៉ោយប៉ែត ចេញសេចក្តីប្រកាសព័ត៌មាន

ស្តីពី ការលួចចូលកាន់កាប់(Hack Account)គណនេយ្យហ្វេសប៊ុកផេកឈ្មោះ គាត ហ៊ុល-Keat Hol អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ។ 

រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា៖ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ គណនេយ្យហ្វេសប៊ុកផេកឈ្មោះ គាត ហ៊ុល-Keat 11 | អភិបាល នៃគណៈអភិបាលក្រុង ប៉ោយប៉ែត ត្រូវបានជនអនាមិកធ្វើការលួចចូលកាន់កាប់ (Hack Account) យកទៅប្រើប្រាស់ និងបានផ្លាស់ប្ដូរឈ្មោះ គណនេយ្យហ្វេសប៊ុកផេកថ្មីជាភាសាបរទេសថែមទៀតផង។ ដោយក្នុងខណៈពេលនេះក្រុមការងាររបស់រដ្ឋបាលក្រុងបាន និងកំពុងធ្វើការទាញយកមកគ្រប់គ្រងវិញតាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ រដ្ឋបាលក្រុងប៉ោយប៉ែត សូមធ្វើការប្រកាសបដិសេធរាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ចេញពី ឈ្មោះគណនេយ្យហ្វេសប៊ុកផេកខាងលើ ចាប់ពីពេលធ្វើការប្រកាសព័ត៌មាននេះតទៅ។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print