ចិននិងរុស្ស៊ី ដើរតួសំខាន់ជួយរក្សាស្ថិរភាពសកល និងកាត់បន្ថយលទ្ធភាពផ្ទុះជម្លោះ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ បានដកស្រង់សម្តីរដ្ឋមន្រ្តីការពារជាតិ

រុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) នៅថ្ងៃអង្គារនេះ ដែលបានថ្លែងប្រាប់សមភាគីចិនរបស់លោកថា កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ គឺជាកម្លាំងដែលជួយរក្សាស្ថិរភាពលើពិភពលោក និងកាត់បន្ថយលទ្ធភាពនៃការផ្ទុះឡើងនូវជម្លោះ។
ចិនបានក្លាយជាដៃគូអន្តរជាតិដែលសំខាន់ជាងគេបំផុតរបស់រុស្ស៉ី ក្នុងរយៈពេលប្រមាណ១៤ខែមកនេះ ចាប់តាំងពីទីក្រុងមូស្គូបានសម្រេចបើកការឈ្លានពានលើអ៊ុយក្រែន។ រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ៊ (Li Shangfu) កំពុងតែស្ថិតនៅក្នុងទីក្រុងមូស្គូ ស្របពេលដែលប្រទេសទាំងពីរ ព្យាយាមធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេកាន់តែស៉ីជម្រៅខ្លាំងថែមទៀត ជាអ្វីដែលបានបង្កឱ្យមានក្តីបារម្ភនៅក្នុងចំណោមក្រុមលោកខាងលិច។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី នៅថ្ងៃអង្គារនេះ លោក សូយហ្គូ៊ បានប្រាប់លោក លី យ៉ាងដូច្នេះថា «កិច្ចសហប្រតិបត្តិការនៃកិច្ចប្រឹងប្រែងរបស់យើងនៅលើឆាកអន្តរជាតិ បានផ្តល់ឥទ្ធិពលដែលជួយរក្សាស្ថិរភាពចំពោះស្ថានការណ៍សកល ហើយក៏បានជួយកាត់បន្ថយឱកាសនៃការកើតមានឡើងនូវជម្លោះផងដែរ»។ លោក លី បានជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានបំពេញទស្សនកិច្ចមកកាន់ទីក្រុងមូស្គូ កាលពីខែមីនា ដើម្បីបង្ហាញការគាំទ្រចំពោះលោកពូទីន ដែលវាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានប្រកាសចេញដីកាចាប់ខ្លួនប្រឆាំងនឹងលោកប្រធានាធិបតីរុស្ស៉ី ក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋសង្រ្គាមនៅអ៊ុយក្រែន៕ ដោយធីរីណា

...

រូប​ថត​ : vtc.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print