ភ្នំពេញ៖ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ។
ក្នុងចំណោមជនសង្ស័យចំនួន ៤នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ និងប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែមេសា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១៣កញ្ចប់តូច ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ២អង្គភាព មានដូចខាងក្រោម៖
១ / នគរបាលខេត្តបាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។
២ / នគរបាលខេត្តកណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៣កញ្ចប់តូច។
ជាមួយគ្នានោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏សូមអំពាវនាវដល់បងប្អូនជៀសពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !៕ដោយ៖សហការី