ខេត្តសៀមរាប៖ ជនសង្ស័យប្រុសស្រីចំនួន៨នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ រហូតដល់វេលាម៉ោង២រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម និងចំណុចភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោកអនុសេនីយ៍ឯក ធាវ ច័ន្ទតារា នាយការិយាល័យបទល្មើសគ្រឿងញៀនខេត្តបានឲ្យដឹងថា ប្រតិបត្ដិការករណីគ្រឿនញៀននេះឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ៨នាក់មានទី១-ឈ្មោះ គង់ រដ្ឋា ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ជួញដូរ) ទី២-ឈ្មោះ រៀម សុឡម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ទី៣-ឈ្មោះ ប៊ុំ សីហា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ទី៤-ឈ្មោះ ហ៊ាង គឹមហាក់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិកន្ត្រកថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ទី៥-ឈ្មោះ ចាន់ ស្រីភក្តិ ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិឃ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ទី៦-ឈ្មោះ សេង សុម៉ាប់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ទីលំនៅបច្ចុប្បន្នភូមិខ្នា សង្កាត់ ជ្រាវ ក្រុងសៀមរាប ទី៧-ឈ្មោះ ជាភារម្យ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប និងទី៨-ឈ្មោះ ស្មាន់់ រ៉ូសែត ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិ-សង្កាត់ជ្រាវ ក្រុងសៀមរាប។
ក្រោយពីឃាត់ខ្លួនបានជនសង្ស័យកម្លាំងជំនាញបានចាប់យកវត្តុតាងរួមមាន៖ ម៉្សៅគឿមសថ្លាចំនួន១៧កញ្ចប់ ទម្ងន់់ ១២.៥ក្រាម, ទូរស័ព្ទដៃ៨គ្រឿង ឧបករណ៍វេចខ្ចប់សារធាតុញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួនធំ។
បច្ចប្បន្នជនសង្ស័យប្រុសស្រី៨នាក់នេះត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នេះ ដើម្បីចាត់ការតាមផ្លូវនីតិវិធី៖
ដោយ៖ ជានិរន្ដរ៍