ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅរសៀលថ្ងៃពុធទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននេះ ដោយសារមូលហេតុ៖ ធ្លាយបំពង់ចែកចាយទឹកស្អាតទំហំ ១១០មម។
– ទីតាំង៖ លើផ្លូវលេខ៧១។
– ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ លើផ្លូវលេខ៧១ ចន្លោះផ្លូវលេខ៦៣ ដល់ផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
– រយៈពេល៖ នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៣:៤០នាទីព្រឹក រហូតដល់បញ្ចប់ការជួសជុល។
ដូច្នេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមអតិថិជនករុណាមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះផង សូមអគុណ! ៕ដោយ៖សហការី