ភ្នំពេញ៖ ជនសង្ស័យចំនួន ១៩នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ក្នុងចំណោមជនសង្ស័យចំនួន ១៩នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ២នាក់ (ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់) និងប្រើប្រាស់ ៤ករណី ឃាត់ ១៤នាក់ (ស្រី ០នាក់)។ រីឯវត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៣,២៧ក្រាម និង៣កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៦អង្គភាព និងកម្លាំងកងរាជអាវុធហត្ថខេត្ត ១អង្គភាព មានដូចខាងក្រោម៖
*១ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៦៥ក្រាម។
*២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។
*៣ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់។
*៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់។
*៥ / ស្វាយរៀង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៦ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។
ដោយឡែកកងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,៦២ក្រាម ៕ដោយ៖សហការី