លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២០ មេសា ចំនួន ៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១១នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១១នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ១១នាក់ រួមមាន៖​ជួញដូរ ១ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)​ និងប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ (ស្រី ០នាក់)។

ចំណែកវត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៤,៦៧ក្រាម និង១កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ៤អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​កងរាជអាវុធហត្ថខេត្ត​-ក្រុង​ ចំនួន ៤អង្គភាព​ មានដូចខាងក្រោម​៖

១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៤,៦៧ក្រាម។

៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។

...

៤ / ស្វាយរៀង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print