ខេត្តតាកែវ៖ ដូចពាក្យស្លោកមួយឃ្លាតែងពោលថា “កុកភ្លេចជុង តែជុងមិនភ្លេចកុក” តួរយ៉ាងដូចជាបុរសម្នាក់នេះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ក្រោយពេល
...
គេចខ្លួនបានមួយរយៈ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំ
លោភនារីមានសតិមិនប្រក្រតីបានសម្រេចរួចរត់គេចខ្លួនរួចមកនោះ។
មន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិចំការទាប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខណៈជននេះវិលចូលមកភូមិវិញ។
អធិការនគរបាលស្រុកត្រាំកក់លោក សុខ ជា បានឲ្យដឹងថា ជនសង្ស័យដែលប៉ូលិសចាប់ខ្លួននេះមានឈ្មោះ ទាំង ទួន អាយុ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ ហើយការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងទៅតាមដីកាបញ្ជាឲ្យចាប់ខ្លួនលេខ ៨៥៣ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ដោយលោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។ ចំណែកនារីរងគ្រោះឈ្មោះ ខឹម ងោល អាយុ៣២ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី រស់នៅភូមិជាមួយគ្នា។
លោកអធិការរងបានបញ្ជាក់ថា កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ជនសង្ស័យបានចាប់រំលោភនារីរងគ្រោះរហូតបានសម្រេច ខណៈដែលនារីរងគ្រោះបានជិះកង់ពីឌុបក្មួយស្រីរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ។ លោកអធិការបន្តថា ខណៈនារីរងគ្រោះជិះកង់ត្រឡប់មកផ្ទះវិញតាមផ្លូវលំចូលភូមិជនសង្ស័យអង្គុយលើម៉ូតូចាំស្ទាក់ តាមផ្លូវជាស្រេច។ លុះពេលនាងជិះកង់មកដល់ក៏ស្ទុះចាប់អូសដៃនាងចូលទៅក្នុងផ្ទះរំលោភរហូតបានសម្រេចតែម្តង។ ពេលនោះឈ្មោះ ខឹម មាស ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាប្អូនប្រុសរបស់នារីរងគ្រោះជិះម៉ូតូកាត់ទីនោះក៏ឮសំឡេងស្រែកយំ ក៏ឈប់ម៉ូតូដើរទៅរកមើលសំឡេង រួចក៏សួរអ្នកណាយំ ជនសង្ស័យថា អញ រួចក៏រត់ឡើងជិះម៉ូតូរត់គេចខ្លួនបាត់។ លុះពេលឃើញបងស្រីរបស់ខ្លួន នាងក៏ប្រាប់ថា ជនសង្ស័យបានចាប់រំលោភ រួចក៏នាំបងស្រីមកផ្ទះវិញ ចំណែកជនសង្ស័យរត់គេចខ្លួនបាត់រហូត ដល់ពេលត្រឡប់មកផ្ទះវិញ ក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ទាំង ទួន បានសារភាពថា រូបគេពិតជាបានចាប់រំលោភនារីរងគ្រោះរហូតបានសម្រេចពិតមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលបញ្ជូនទៅសាលាដំបូងខេត្តថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សហការី
...