សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ : នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក  Lan Tianli អភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

លោក Lan Tianli បានគោរពជូនពរសម្តេចតេជោនាយករដ្ឋមន្ត្រី សូមឱ្យទេវតាឆ្នាំថ្មីតាមជួយបីបាច់ថែរក្សាសម្ដេច និងក្រុមគ្រួសារ និងប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនដល់សម្ដេចតេជោ និងសូមឲ្យសម្ដេចតេជោ មានសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងជួបតែសេចក្តីសុខ សេចក្តីចម្រើន។ 

លោកក៏បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍របស់កម្ពុជា  ដោយឯកឧត្តមបានមានប្រសាសន៍សង្កត់ធ្ងន់ថា លោកបានមកកាន់កម្ពុជាកាលពីឆ្នាំ២០១៦ ហើយពេលនេះ កម្ពុជាកាន់តែមានការរីកចម្រើនទ្វេឡើងបន្ថែមទៀត ដោយក្នុងនោះមានអាគារខ្ពស់ៗជាច្រើន និងប្រជាជនមានជីវភាពធូរធារច្រើន។ លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោបន្តថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺមានគោលបំណង៣ ដែលទី១ គឺសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលកន្លងមកតែងតែគាំទ្រតំបន់ស្វយ័តក្វាងស៊ី ជាពិសេសគាំទ្រការរៀបចំពិពណ៌ ចិន-អាស៊ាន នៅទីក្រុងណាននីង ,ទី២ គឺការជំរុញ ការអនុវត្តកិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំកំពូល របស់ចិន និងកម្ពុជា ជាពិសេសការកសាងសហគមន៍ជោគវាសនា រួម ចិន-កម្ពុជា។ និងគោលបំណងទី៣ គឺគោរពសុំអនុសាសន៍ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាព និងថ្លែងអំណរគុណចំពោះការវាយតម្លៃ លើទំនាក់ទំនងរវាងកម្ពុជា និងប្រទេសចិន។ សម្ដេចតេជោបានផ្ដល់អនុសាសន៍ឲ្យលោក Lan Tianli បន្តកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ឲ្យកាន់តែស៊ីជម្រៅនិងអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ដែរនោះឲ្យបានគ្រប់ជ្រុងជ្រោយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print