ក្រុមភេរវកម្មឡើងគម្រោងវាយប្រហារនៅអឺរ៉ុប

ចែករំលែក៖

ក្រុមភេរវកម្មដែលចូលទៅកាន់តំបន់អឺរ៉ុបជាច្រើនតាមរយៈជនភៀសខ្លួននោះពេលនេះបានបន្តឡើងគម្រោងវាយប្រហារនៅ

...
ទីតាំងជាច្រើនផ្សេងទៀតនៅអឺរ៉ុប ក្នុងពេលដែលក្រុមសន្តិសុខផ្តោតអារម្ភការពារការប្រគួតបានទាត់អឺរ៉ូ នៅក្នុងប្រទេសបារាំង។

កន្លងមកថ្មីៗប៉ូលិស​បែលហ្ស៊ិក​បាន​ចាប់ខ្លួន​មនុស្ស​​១២នាក់ជាប់ង្ស័យថា ​រៀបចំ​ផែនការ​ភេរវកម្ម។ មនុស្ស​​ដែល​ប៉ូលិស​បែលហ្សិក​​ចាប់ខ្លួល​ជាប់​សង្ស័យ​ថា​ ចង់​បង្ក​​ភេរវកម្ម​នៅរសៀល​ថ្ងៃទី១៨ ខែមិថុនា ​នេះ ក្នុង​ពេល​បែលហ្ស៊ិក​ប្រកួត​បាល់ទាត់​ជាមួយអៀឡង់ សម្រាប់​ការប្រកួត​បាល់ទាត់​អឺរ៉ូ​ឆ្នាំ២០១៦ នេះ។ ក្នុង​ចំណោម​ជន​សង្ស័យ​​មាន​​​ជនជាតិ​បែលហ្ស៊ិក​​ម្នាក់អាយុ​៣០ឆ្នាំ ចាប់ខ្លួន​ពី​បទ​ថា អាច​ជាប់ពាក់ព័ន្ធ​និង​ភេរវកម្ម​នៅអាកាសយានដ្ឋាន ​​Zaventem ក្រុង ​​​Bruxelles កាលពី​ថ្ងៃ២២​ ខែមីនា។ ជនសង្ស័យ​រូបនេះជា​អ្នកបម្រើការ​នៅ​អាកាសយានដ្ឋាន​បែលហ្ស៊ិក និង​ត្រូវ​ជា​មិត្តភក្តិ​​កុមារភាព​របស់​ភេរវជន​ ខាលីត អែលបាក្រាវី។ ភេរវជនអែលប្រាកាវី​នេះ​បា​នចូលរួម​បង្ក​ភេរវកម្ម​នៅ​អាកាសយានដ្ឋាន​បែលហ្ស៊ិក។

ប៉ូលិស​បែលហ្ស៊ិក​​បាន​ធ្វើការ​​​ឆែកឆេរ​នៅ​តាម​​ឃុំ​ចំនួន​១៦ ក្នុង​នោះ​មា​នព្រុចសែល​ផងដែរ។ ប៉ុន្តែពុំបាន​រកឃើញ​អាវុធ​ រឺ​ក៏​គ្រឿងផ្ទុះ​អ្វីទេ។ កាលពី​ថ្ងៃ​ពុធ​ ប៉ូលិស​ភេរវកម្ម​បានទទួល​ដំណឹង​ថា សកម្មជន​របស់​ក្រុមជីហាត​រដ្ឋអ៊ិស្លាម​បាន​ចាកចេញ​ពីទឹកដី​ស៊ីរី​ហើយ ដើម្បី​បង្ក​ភេរវកម្ម​នៅ​បែលហ្ស៊ិក​និង​បារាំង។

ក្នុងពេល​បារាំង​កំពុង​រៀបចំ​ការប្រកួត​បាល់ទាត់​អឺរ៉ូឆ្នាំ​២០១៦ សហភាព​អឺរ៉ុប​ប្រុងប្រយ័ត្ន​សន្តិសុខ​ក្នុង​កម្រិត​​ខ្ពស់​។ បារាំង​នៅ​មិនទាន់​​ភ្លេច​ភេរវកម្ម​កាលពីខែ​វិច្ឆិកា ឆ្នាំ២០១៥ ​នៅឡើយទេ។ ចំណែក​បែលហ្ស៊ិកវិញ​ក៏រឹតតែ​មិនអាច​ធ្វេស​ប្រហែស​សន្តិសុខ​ដែរ ព្រោះ​ទើបនឹងរងការ​វាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃ​២២ ខែមីនា​ កន្លងមក៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print