កូដកម្មដែលបានចាប់ផ្តើមនៅល្ងាចថ្ងៃទី២០ ខែមេសា អាចប៉ះពាល់ដល់ជើងហោះហើរប្រហែល 700 នៅអាកាសយានដ្ឋានធំៗចំនួនបីក្នុងប្រទេសអាល្លឺម៉ង់ ដោយអ្នកដំណើរជាង 100.000 នាក់ត្រូវបានពន្យារពេល ឬលុបចោល។
ដោយសារការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយនិយោជកលើចំនួនប្រាក់ឈ្នួលបន្ថែមដែលបង់ជូនកម្មករ សហជីព Ver.di បានអំពាវនាវឱ្យសមាជិកចូលរួមធ្វើកូដកម្មដ៏ធំនៅព្រលានយន្តហោះជាច្រើនក្នុងប្រទេសអាល្លឺម៉ង់នៅថ្ងៃទី 2 ថ្ងៃទី 20 និង ទី21ខែមេសា ។
កូដកម្មត្រូវបានគេរំពឹងថានឹងប៉ះពាល់ធ្ងន់ធ្ងរដល់ចរាចរណ៍ផ្លូវអាកាសក្នុងប្រទេសអាល្លឺម៉ង់។សេចក្តីជូនដំណឹងរបស់សមាគមអាកាសយានដ្ឋាន ADV បាននិយាយថា កូដកម្មដែលចាប់ផ្តើមពីល្ងាចថ្ងៃទី 19 ខែមេសា អាចប៉ះពាល់ដល់ជើងហោះហើរប្រហែល 700 នៅអាកាសយានដ្ឋានធំៗចំនួនបីក្នុងប្រទេសអាល្លឺម៉ង់ រួមមានទីក្រុង Hamburg, Düsseldorf និង Cologne/Bonn ដែលក្នុងនោះនឹងមានអ្នកដំណើរជាង 100.000 នាក់ត្រូវបានពន្យារពេលឬលុបចោល។
យោងតាមសហជីព Ver.di បុគ្គលិកសន្តិសុខដែលធ្វើការនៅព្រលានយន្តហោះបានចូលរួមធ្វើកូដកម្មរយៈពេលពីរថ្ងៃ។ បន្ថែមពីលើជើងហោះហើរដែលត្រូវបានលុបចោល អ្នកដំណើរក៏ត្រូវបានព្រមានថា ពួកគេនឹងត្រូវរង់ចាំយូរជាងនេះសម្រាប់ជើងហោះហើររបស់ពួកគេ។ នៅអាកាសយានដ្ឋាន Hamburg ជើងហោះហើរទាំងអស់ដែលចេញដំណើរពីទីនេះត្រូវបានលុបចោល ខណៈដែលជើងហោះហើរមួយភាគបីនៃជើងហោះហើរដែលបានកំណត់ពេលចុះចតនៅទីក្រុង Hamburg ក៏ត្រូវបានលុបចោលផងដែរ។
សេចក្តីជូនដំណឹងពីអាកាសយានដ្ឋាន Hamburg បានបញ្ជាក់ថា ច្រកចេញចូលនឹងនៅទទេ ខណៈជើងហោះហើរជាង ៣០០ ត្រូវបានលុបចោល ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ៨០,០០០នាក់។
អាកាសយានដ្ឋាន Düsseldorf ក៏បានជូនដំណឹងដល់អ្នកដំណើរអំពីកូដកម្មនេះ និងបានជំរុញអ្នកដំណើរឱ្យចូលមើលគេហទំព័ររបស់អាកាសយានដ្ឋានឱ្យបានទៀងទាត់ដើម្បីទទួលបានព័ត៌មានថ្មីៗ។
ទន្ទឹមនឹងនេះដែរ នៅអាកាសយានដ្ឋាន Köln/Bonn នៅថ្ងៃទី 20 ខែមេសា ជើងហោះហើរប្រហែល 121/204 ត្រូវបានលុបចោល ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល 28,000 នាក់។ គេរំពឹងថា ជើងហោះហើរកាន់តែច្រើននឹងត្រូវលុបចោលនៅថ្ងៃទី 21 ខែមេសា នៅអាកាសយានដ្ឋាននេះ៕ ដោយធីរីណា
រូបថត : TTXVN