ខេត្តបាត់ដំបង៖ ជនសង័្សយចំនួន០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយមានស្ថានទម្ងន់ទោស ត្រូវបានកម្លាំងនគរបាលជំនាញស្រុកបាណន់ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនបានកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃសុក្រ ២កេីត ខែពិសាខឆកនាំថោះ បញ្ចស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ នៅរសៀលថ្ងៃទី២១ ខែមេសានេះ បានឱ្យដឹងថា លោកបានដឹកនាំមន្រ្តីនគរបាលផ្នែកនគរបាលយុត្តិធម៌បានឃាត់ខ្លួនមុខសញ្ញាសង័្សយចំនួន ០៣នាក់រួមមានដូចខាងក្រោម៖
១-ឈ្មោះអឿន ចាន់រ៉ា ភេទប្រុស អអាយុ២៦ ឆ្នាំ រស់នៅភូមិ អន្លង់តាម៉ី ឃុំឈេីទាល ស្រុកបាណន់(ជាអ្នកដៃដល់)។
២-ឈ្មោះស៊ីន មករា ភភេទភេទប្រុ ស អាយុ—ឆ្នាំរស់នៅភូមិអន្លង់តាម៉ី ឃុំឈេីទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
៣-ឈ្មោះហាន សៀងហៃ ភេភេទប្រុសអាយុ—ឆ្នាំ រស់នៅភូមិ ចំការ ស្វាយ ឃុំឈេីទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ពាក់ព័ន្ធករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ដោយប្រេីកាំ-បិ-ត)កា-ប់លើជនរងគ្រោះឈ្មោះឡាយ ភី ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិ ចំណុចភ្នំផ្តៅ ស្ថិតក្នុងភូមិ បាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ ១៥៧ ១ស្ថិតត្រង់ភូមិ អន្លង់កោង ឃុំឈេីទាល ស្រុកបា ណន់ ខេត្តបាត់ដំបង ជនសង័្សខាងលើបានជិះម៉ូតូមួយគ្រឿងប្រើប្រាស់កាំបិ-តមួយដើមកា-ប់ទៅលើជនរងគ្រោះឈ្មោះឡា យ ភី ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិ ចំណុចភ្នំផ្តៅ ស្ថិតក្នុងភូមិ បាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ខេត្តបាត់ដំបងបណ្តាលឱ្យរងរបួសដៃឆ្វេង ក្នុងពេលដែលជនរងគ្រោះកំពុងជិះម៉ូតូមកពីដើរលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ ពៃណីជាតិខ្មែរ(ដោយគ្មានមូលហេតុអ្វីទាំងអស់)។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបញ្ជួនសុំណុំរឿង នឹងជនសង្ស័យមកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕ដោយ៖សហការី