ក្រុងព្រះសីហនុ៖ គួរចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានទាំងអស់គ្នា ដើម្បីជីវិតខ្លួនឯងនិងសុវត្ថិភាពអ្នកដទៃ មិនត្រូវបើកបរក្នុងស្ថានភាពលឿនកណ្ដាលក្រុង ព្រោះងាយបង្កគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អ្នកដទៃ ហើយសមត្ថកិច្ចមន្ត្រីនគរបាលចរាចរណ៍ត្រូវមានវិធានការតឹងតែងចំពោះជនដែលបើកបរប្រភេទនេះ។
សូមបញ្ជាក់ថា មានបុរសជនជាតិចិនម្នាក់បើករថយន្តសេ៊រីទំនើបក្នុងលឿនដូចហោះ លុះមកដល់ចំណុចផ្លូវកោងក៏រេចង្កូតទៅបុកនបង្គោលភ្លើងធ្វើឱ្យរថយន្តធ្លាក់ផ្លូវនិងដាច់កងស្តាំផ្នែកខាងមុខ១ នៅវេលាម៉ោងជិត៣រសៀលថ្ងៃទី២១មេសា២០២៣នេះ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅម្តុំស្ពានឆេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ករណីនេះសមត្ថកិច្ចឱ្យដឹងថា ពុំបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ ។
រថយន្តបង្កហេតុជាប្រភេទរថយន្តស្ព័រ ស៊េរីទំនើប ពណ៍ក្រហមពាក់ស្លាកលេខ កម្ពុជា F.458.F.1។
បច្ចុប្បន្នរថយន្តកំពុងស្ទួចយកចេញពីកន្លែងកើតហេតុ រង់ចាំការដោះស្រាយបន្តតាមនីតិវិធី ៕ដោយ : សហការី