ប្រើល្បិចខ្ចីម៉ូតូអ្នកស្គាល់គ្នា ថាជិះទៅផ្សារបែរជាជិះយកទៅបញ្ជាំរួចគេចខ្លួនបាត់ជាង១ខែ ត្រូវ​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ កម្លាំងនគរបាល​ខេត្តបាត់ដំបង​ បានបង្ហាញ​មុខជនសង្ស័យម្នាក់​ ដែល​បានប្រើល្បិចខ្ចីម៉ូតូអ្នកស្គាល់គ្នា ថាជិះទៅផ្សារបែរជាជិះយកទៅបញ្ជាំរួចគេចខ្លួនបាត់ជាង១ខែ ក៏ត្រូវ​នគរបាលស្រុកថ្មគោល​ ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់។

បេីតាមការ​បញ្ជាក់ពី​លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានឱ្យដឹងកាលពីថ្ងៃទី២១​ ខែមេសា​ ឆ្នាំ​២០២៣ម្សិលមិញនេះ​ថា៖​ លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិ​តធ្ងន់ នៃស្នងការដ្ឋានដែលមានលោកវរ​សេនីយ៍ឯក​ កោ​ ស៊ុន​កាំង​ ជានាយការិយាល័យ​ បានចុះធ្វេីការស្រាវជ្រាវ​បង្ក្រាប និងនាំខ្លួនមុខសញ្ញាជាជនសង័្សយម្នាក់ឈ្មោះ ចែ ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រៀក ឃុំត្រៀក ស្រុកសៀមរាប ខេត្ត​សៀម​រាប កាលពីថ្ងៃទី​២០​ ខែមេសា​ ឆ្នាំ​២០២៣​ នៅចំណុចភូមិកំពង់ចម្លងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់​ដំបង រួច​បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការ​សាកសួរស្រាវជ្រាវករណីរំលោភលេីសេចក្តីទុកចិត្ត(យកម៉ូតូអ្នកដទៃ)។

សូមជម្រាបជូនថា​ មូលហេតុដែលឈា​នដល់ការឃាត់ខ្លួននេះគឺ​កាលពីថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០២៣ វេលាម៉ោ ង១៤និង០០នាទី មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋ បាលអូរតាគី នៃអធិការដ្ឋាននគរ បាលស្រុកបានទទួលបណ្ដឹងពីជនរងគ្រោះ ឈ្មោះសុខ ផល ហៅ ប៉ុត ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទស្រុកឯកភ្នំ ខេត្តបាត់ដំបង​ បានប្ដឹងទៅលើជនសង្ស័យឈ្មោះ ចែ ភក្តី ភេទប្រុស អាយុ ប្រមា​ណ​២៦ឆ្នាំ មានទីលំនៅខេត្តសៀមរាប ដែលបានខ្ចីម៉ូតូ​របស់ខ្លួន០១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី​២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AQ​-1182 ពីកូនស្រីខ្លួនឈ្មោះ រ៉ី ស្រីរ៉ាវ ភេទស្រី អាយុ​១៧ឆ្នាំដោយនិយាយថាខ្ចីជិះទៅលក់អំពិលទុំនៅផ្សារ ភួពុយ​ ក្នុងក្រុងបាត់ដំបង រួចក៏ជិះយកទៅបាត់រហូតតែម្ដង ដែលករណីនេះកេីតឡេីងកាលពីថ្ងៃទី​០៣ខែមីនាឆ្នាំ២០២៣ វេលាម៉ោង១៣និង ៣០ នាទី​នៅចំណុចក្រុមទី០២ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្ម​គោល ខេត្តបាត់ដំបង ។

ក្រោយពីទទួលពាក្យបណ្តឹងសមត្ថកិច្ចធ្វើការស្រាវ​ជ្រាវរហូតឃាត់ខ្លួនជនសង័្សយនៅចំណុចខាងលើ ហើយនៅពេលសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានរំលោភលើទំនុកចិត្តយកម៉ូតូ០១គ្រឿង របស់ជនរងគ្រោះពិត ប្រាកដមែន ហើយជិះយកទៅបញ្ចាំនៅស្រុកកំរៀង បានប្រាក់ចំនួន ១៦,០០០បាត (មួយម៉ឺនប្រាំមួយពាន់បាត)។

...

បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវ​បានកម្លាំង​សមត្ថកិច្ចផែនជំនាញ​បង្ហាញ​មុខ​ជាសាធារណៈ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​អនុវត្តបន្តតាមនីតិវិធីច្បាប់។​ ចំណែកវត្ថុតាងម៉ូតូមកប្រគល់ជូនជន​រង​គ្រោះវិញ៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print