សារព័ត៌មាន AP បានដកស្រង់តួលេខពីមូលដ្ឋានទិន្នន័យដែលតាមដានការសម្លាប់រង្គាល បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងស្ថិតនៅលើផ្លូវក្នុងការបង្កើតកំណត់ត្រាសម្រាប់អត្រានៃការសម្លាប់រង្គាលប្រចាំឆ្នាំ ដោយមានករណីកើតឡើង ១លើក ក្នុងរយៈពេល៦ថ្ងៃ។
យោងតាមមូលដ្ឋានទិន្នន័យដែលតាមដានការសម្លាប់រង្គាលចំនួនអ្នកស្លាប់ពីការសម្លាប់រង្គាលចំនួន 17 ករណី ក្នុងរយៈពេល 111 ថ្ងៃចុងក្រោយនៅក្នុងសហរដ្ឋអាមេរិកមានចំនួន ជនរងគ្រោះ៨៨នាក់ ត្រូវបានបាញ់សម្លាប់។
មូលដ្ឋានទិន្នន័យនេះកំណត់ “ការសម្លាប់រង្គាល” ថាជាឃាតកម្មដែលមនុស្ស 4 នាក់ ឬច្រើននាក់បានស្លាប់ ដោយមិនរាប់បញ្ចូលជនល្មើសតាមស្តង់ដារ FBI ។
យោងតាមមូលដ្ឋានទិន្នន័យដែលដំណើរការដោយ AP, USA Today និងសាកលវិទ្យាល័យ Northeastern មនុស្ស 2.842 នាក់បានស្លាប់នៅក្នុងឃាតកម្មដ៏ធំនៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ 2006 ។
ឧប្បត្តិហេតុបែបនេះឆ្លុះបញ្ចាំងពីផ្នែកមួយនៃអំពើហិង្សានៅក្នុងសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។ ទោះយ៉ាងណាក៏ដោយ នៅឆ្នាំនេះ គិតជាមធ្យម ឃាតកម្មដ៏ធំកំពុងកើតឡើងរៀងរាល់ 6.53 ថ្ងៃម្តង ។
ហេតុផលរួមមានឃាតកម្ម និងការធ្វើអត្តឃាត អំពើហិង្សាក្នុងគ្រួសារ ការសងសឹកក្រុមក្មេងទំនើង ការបាញ់ប្រហារនៅសាលា និងការសងសឹកនៅកន្លែងធ្វើការ។ ទោះជាយ៉ាងណាក៏ដោយ AP បាននិយាយថា ឧបសគ្គចំពោះការផ្លាស់ប្តូរនៅតែមាន។ ការហាមប្រាមលើកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិហាក់ដូចជាមិនទំនងនោះទេ ខណៈដែលតុលាការកំពូលរបស់សហរដ្ឋអាមេរិកមានការសង្ស័យលើការរឹតបន្តឹងកាំភ្លើង។
ក្នុងឆ្នាំ 2023 CNN បានដកស្រង់ទិន្នន័យពី Gun Violence Archive ដែលជាអង្គការមិនរកប្រាក់ចំណេញតាមដានអំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិក ជាពិសេសនៅថ្ងៃទី 15 ខែមេសា សហរដ្ឋអាមេរិកបានឃើញការបាញ់ប្រហារដ៏ធំចំនួន៧ ដែលខ្ពស់ជាងថ្ងៃនានាទាំងអស់៕
រូបថត : AP