លោក ឃួង ស្រេង ២ថ្ងៃនៃពិធីបុណ្យបញ្ចុះ ខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានានៅវត្តព្រះបារមីវង្គតបុរី ដល់ ពិធីពុទ្ធាភិសេកព្រះអង្គធំ និងឆ្លងគំនូរបុរាណក្នុងព្រះវិហារ

ចែករំលែក៖

ភ្នំពេញ៖ លោកហ៊ុន ម៉ានី កូនប្រុសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងលោកស្រី នៅល្ងាចថ្ងៃសៅរ៍ទី២២ មេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីពុទ្ធាភិសេកព្រះអង្គធំ និងគំនូរបុរាណក្នុងព្រះវិហារ វត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណៈ ទីអារាមវត្តនេះបាននិងកំពុងប្រារព្វពិធីបុណ្យបញ្ចុះ ខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ដែលជាកេរមរតករបស់ អ្នកឧកញ៉ា មហា ភក្តីសប្បុរិស ភោគាធិប តី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក ឈានដល់ថ្ងៃទី២ហើយនោះ។

       ពិធីបុណ្យនេះ បានផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការ អាចារ្យ ក្រុមគ្រួសារត្រកូលហ៊ុន និងរដ្ឋបាលរាជធានីភ្នំពេញ ដោយមានរយៈពេល៣យប់៤ថ្ងៃ ពោលគឺចាប់ពីរសៀលថ្ងៃទី ២១ មេសា រហូតដល់ថ្ងៃ២៤ ខែមេសា ឆ្នាំ២០២៣ ហើយនៅក្នុង៣រាត្រីនោះក៏មានការសម្តែងសិល្បៈកំសាន្តរាល់យប់ផងដែរ។

   សម្រាប់កម្មវិធីបុណ្យ នៅថ្ងៃទី១  ពោលគឺកាលរសៀលថ្ងៃសុក្រទី ២១ ខែមេសា មានពិធីរៀបចំឫសសីមា ពិធីក្រុងពាលី និងបង្ហូតទង់ ,ដង្ហែដុំនិម្មិតសីមា និងគ្រឿងបរិក្ខារប្រទក្សិណ៣ជុំព្រះវិហារ ,នមស្ការព្រះរតនត្រ័យ សមាទានសីល ,វេរព្រះវិហា និងវរដុំនិម្មិតសីមា ប្រគេនចំពោះព្រះសង្ឃ ,និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត  បន្ទាប់មកនៅពេលល្ងាចសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ ប្រទានព្រះធម្មវិសេសទេសនា ។ 

   សម្រាប់នៅល្ងាចថ្ងៃទី២២ មេសា ដែលត្រូវនឹងថ្ងៃទី២ នៃពិធីបុណ្យនេះ មានពិធីពុទ្ធាភិសេកព្រះអង្គធំ និងគំនូរបុរាណក្នុងព្រះវិហារ ។ សម្រាប់ថ្ងៃទី៣ គឺចំព្រឹកថ្ងៃអាទិត្យ ទី ២៣ ខែមេសា ឆ្នាំ២០២៣ មានពិធីនិមន្តព្រះសង្ឃចំនួន ១០៨អង្គ ធ្វើសីមាកម្ម ក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈ សង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ ប្រគេនយាគូចំពោះព្រះសង្ឃចំនួន ១០៨ អង្គ ប្រគេនចង្ហាន់ចំពោះព្រះសង្ឃ។ លុះដល់ថ្ងៃទី៤ ត្រូវនឹងថ្ងៃច័ន្ទទី ២៤ ខែមេសា ឆ្នាំ២០២៣ (ថ្ងៃកាត់ឫសសីមា) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញអុជទៀនធូបគោរព បូជាជូនដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគា ធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក នៅមហាចេតិយ ។ បន្តមកសម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីក្នុងអង្គពិធីសំណេះសំណាល , កាត់ខ្សែបូ និងកាត់ឫសសីមា វេររណ្តាប់កាន់អង្គប្រគេនព្រះសង្ឃ និងដារឆ្លងជាកិច្ចបង្ហើយបុណ្យ៕.  សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print