ភ្នំពេញ៖ ផ្ទះប្រជាលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះមានឈ្មោះឆាង ហេង ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរបេីកបររថយន្ត ។ ផ្ទះដែលត្រូវបានអគ្គិភ័យលេបត្របាក់ខាងលេីសង់អំពីឈេី ប្រក់ឃ្បឿង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុខណៈម្ចាស់ដេីរទៅផ្សារដែលនៅក្បែរនោះបានបន្តិច ស្រាប់តែឃេីញមានផ្សែងលាយឡំអណ្តាតភ្លេីង ឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះខាងលេីភ្លាមនោះប្រជាពលរដ្ឋ នាំគ្នាជួយដងទឹកជៈពន្លត់តែមិនអាចគ្រប់គ្រងបាន ដោយសារតែអណ្តាតភ្លេីងឆាបឆេះកាន់តែខ្លាំង ទេីបរាយការណ៍ទៅសមត្ថកិច្ចទាក់ទងទៅ ក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការណ៍ខាងលេីនេះសមត្ថកិច្ចប្រេីប្រាស់ឡានទឹកអស់ចំនួន៤គ្រឿង ហេីយអគ្គិភ័យក៏បានរលត់ទៅវិញដោយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុង តែមិនមានមនុស្សរងរបួសនោះទេ។ ចំពោះមូលហេតុនៃការឆាបឆេះខាងលេី បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ដោយ៖សុខាសែនជ័យ