ភ្នំពេញ ៖ ឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់ទៀត ត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះ សូម្បីតែ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត ក៏បង្ហោះលើ facebook ផ្លូវការនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ថា, ( សូមបងប្អូនស្ងប់ចិត្តនិងកុំបារម្មណ៏ សូមជឿទុកចិត្តលើ ឯកឧត្តម អភិបាលខេត្ត រួមទាំងស្ថាប័នច្បាប់ ដែលមាន ឯកឧត្តម ព្រៈរាជអាជ្ញារ និង ឯកឧត្តម ប្រធានសាលាដំបូងខេត្ត និងរកយុត្តិធម៏ជូនបងប្អូនចំពោះក្រុមវិនិយោគលើទឹកភ្នែកបងប្អូនប្រជាពលរដ្ឋ ។ ) ។
សូមជម្រាបថា, បញ្ហាអាចមន្ត្រីនគរបាលយុត្តិធម៌ កំពុងធ្វើកំណត់ហេតុ ស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនក្រុមជនសង្ស័យ ទៅតុលាការ តាមនីតិវិធី។
សូមរំលឹកថា, ឧកញ៉ា ជា សារ៉ន មានផែនការបោកខ្ពស់ ធ្វើបាបអ្នកក្រ គឺទិញដីឡូតិ៍បានប្រាក់ចំណេញ ១ឡូតិ៍៥មx២០ម ប្រើដើមទិញនិងអភិវឌ្ឍន៍មិនអស់៤,០០០ដុល្លារផងលក់ឱ្យពលរដ្ឋ១២,០០០ដុល្លារ រួចសន្យាជួយបង់ធនាគារឱ្យអ្នកទិញ និងផ្តល់ផលលាភ៧០%ទៅ១០០%
-ណែនាំអ្នកទិញដីឡូតិ៍ឱ្យដាក់ទុនវិនិយោគ ដើម្បីដោះបំណុលផ្តាច់ការទទួលខុសត្រូវ ដែលបានសន្យាក្នុងជំហ៊ានទី១ ព្រោះបើតាមច្បាប់វិនិយោគ បើរកស៊ីខាតៗទាំងអស់គ្នា ចំនេញៗទាំងអស់គ្នា អុីចឹងក្រុមហ៊ុនដួលរលំ អ្នកទិញដីបង់ធនាគារខ្លួនឯង ប្រាក់វិនិយោគក៏អស់
-ក្រុមមហ៊ុនបង្កើតឱ្យមានការរអាក់រអួលយឺតយាវក្នុងបង់ប្រាក់ធនាគារតាមកិច្ចសន្យា រួចហើយបង្ខំឱ្យអ្នកទិញដីឡូតិ៍ និងអ្នកទុនវិនិយោគកាត់កងដីឡូតិ៍ ដើម្បីបញ្ចប់បំណុលក្រុមហ៊ុន ព្រោះមិនហត់ដើរលក់ថែមទាំងទទួលបានចំនេញច្រើនរួចហើយ
-ផ្តាច់ទឹកចុងក្រោយគឺ ក្រុមហ៊ុនប្រកាសក្ស័យធន ដើម្បីបញ្ចប់បំណុលទាំងអស់របស់ក្រុមហ៊ុន ព្រោះអ្នកទិញដីឡូតិ៍ និងអ្នកវិនិយោគដែលចូលរួមក៏ត្រូវក្ស័យធនដូចក្រុមហ៊ុនដែរ គ្មានសិទ្ធិទទួលបានអត្ថប្រយោជន៍ ថែមទាំងខាតដើមទៀតផង អុីចឹងគ្មានជម្រើសអ្វីក្រៅពីបង់ធនាគារខ្លួនឯង និងទទួលយកដីទៅតាមទំហំប្រាក់វិនិយោគរៀងៗខ្លួន។
«ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀតធ្វើនំអត់ម្សៅ បងប្អូនប្រជាពលរដ្ឋចំនួន ២,៤៦១គ្រួសារ សរុបទឹកប្រាក់ជិត ៤០លានដុល្លារ មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូតិ៍របស់លោកឧកញ៉ា ជា សារ៉ន» កំពត /២២/០៤/២០២៣/។
មានប្រជាពលរដ្ឋជាច្រើន ដែលគ្មានលទ្ធភាព គ្មានចំណូល បែជាក្រុម ឧកញ៉ា ជា សារ៉ន ប្រើប្រាស់កលល្បិច អូសទាញបានរាប់ពាន់គ្រួសារ សុទ្ធតែជាប្រជាពលរដ្ឋ គ្មានចំណូល ហេតុអ្វីក៏ខាងធនាគារ ហ៊ានឱ្យខ្ចីប្រាក់ ដើម្បីយកប្រាក់ទាំងនោះ មកវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉ន ? ចំណុចនេះជាបញ្ហាចោទ ស្មើនឹងក្រុមហ៊ុន ជា សារ៉ន អាច បង្កើតល្បិចរកស៊ីនេះ ជាលក្ខណៈប្រព័ន្ធជាមួយធនាគារ ។
ជាក់ស្តែង ឈ្មោះ សែន ក្រាន់ និងប្រពន្ធ ម៉ាក់ មុំ ភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានខ្ចីលុយធនាគារBNKC 6500$ និងធនាគារវិវឌ្ឍន៍ 5000 $ យក ទៅវិនិយោគជាមួយក្រុមហ៊ុនជាសារ៉ន11500$ , សួរថាគាត់គ្មានចំណូល ! ហេតុអ្វីក៏ធនាគារឲ្យខ្ចី ?
លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានសួរទៅកាន់ អ្នកមានលុយ (អាចខាងធនាគារ) ថា, ក្រុមអស់លោកមានលុយ ក្រុមអស់លោកវិនិយោគទិញដីឡូតិ៍លក់ ហើយលក់ឱ្យប្រជាពលរដ្ឋក្រីក្រ តើមានបានគិតទេថា ពួកគាត់មានលទ្ធភាពសងយើងបានឬក៏អត់ ? លោកអភិបាលខេត្តបានបន្តថា, ហេតុអ្វីប្រជាពលរដ្ឋ ស្ទើរគ្រប់គ្នា គាត់គ្មានចំណូល គាត់គ្មានការងារធ្វើ ហេតុអីក៏អនុញ្ញាតឱ្យគាត់ខ្ចី ដល់រាប់ពាន់ ម៉ឺនដុល្លារ ?
នៅចំពោះវេទិកាដំណោះស្រាយ អ៊ំស្រីម្នាក់បានឡើងឆ្លើយចំពោះមុខ អភិបាលខេត្ត ដោយបញ្ជាក់ថា, បើប្រជាពលរដ្ឋយកលុយទៅទិញដីវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉ន ទោះជាបញ្ជាក់ថាអត់មានចំណូលក៏ដោយ ក៏ខាងធនាគារឲ្យខ្ចី ,គាត់បន្តថា, ខាងធនាគារសួរថាខ្ចីប៉ុន្មាន , គាត់ប្រាប់ថាខ្ចីមួយម៉ឺនដុល្លារ , ប៉ុន្តែខាងធនាគារបែរប្រាប់មកគាត់វិញថា, ខ្ចី15.000ដុល្លារទៅ ។
ដូច្នេះបន្ទាប់ពីនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ សាកសួរទៅលើឧកញ៉ា ជាសារ៉ន និងបក្សពួក សមត្ថកិច្ចក៏បន្តបើកការស៊ើបអង្កេត ជុំវិញធនាគារដែលឲ្យប្រជាពលរដ្ឋខ្ចីលុយ ហើយទាំងប្រជាពលរដ្ឋគ្មានចំណូល ពួកគេមានចេតនាទុច្ចរិត ឃុបឃិតជាលក្ខណៈប្រព័ន្ធ ជាមួយក្រុមហ៊ុន ជា សារ៉ន មែនឬអត់ ? ៕
ដោយ : សិលា