ប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម លើការគ្រប់គ្រងផលិតផលហាឡាល

ចែករំលែក៖

ភ្នំពេញ : ប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការគ្រប់គ្រងផលិតផលហាឡាល។

អន្តរក្រសួងសម្រេច : សេវាសាធារណៈដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម លើការគ្រប់គ្រងផលិតផលហាឡាល ត្រូវបានរៀបចំ ជាកម្រងសេវាសាធារណះ ដែលមានរាយលម្អិតអំពីប្រភេទសេវា តម្លៃសេវា រយៈពេលអតិបរមានៃការផ្តល់សេវា និង សុពលភាពនៃសេវា ទៅតាមប្រភេទសេវាសាធារណះនីមួយៗ ដូចខាងក្រោម ។

សូមបញ្ជាក់មើលតាមតារាង ខាងក្រោម

 សេចក្តីបញ្ជាក់ : 

– ការកំណត់ប្រភេទសិប្បកម្ម អាជីវកម្មខ្នាតតូច មធ្យម និង អនុលោមតាមចំណាត់ថ្នាក់ប្រភេទពន្ធ ចែងក្នុងបណ្ណប៉ាតង់។

 – អាជីវកម្មលក្ខណះគ្រួសារ ដែលមិនជាប់ពន្ធប៉ាតង់ ត្រូវបានចំណាត់ថ្នាក់ជាប្រភេទអាជីវកម្មខ្នាតតូច។

-៥ថ្ងៃ រាប់ចាប់ពីថ្ងៃដែលនាយកដ្ឋានកិច្ចការហាឡាលនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម ទទួលបានរបាយការណ៍ចុះត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រុមឯកទេសផលិតផល ហាឡាល។

– រាល់កម្រៃសេវាសាធារណះដែលអតិថិជនបានបង់រួចហើយ ត្រូវកត់ត្រាជាចំណូលថវិកាជាតិ ដោយមិនបង្វិលសងទៅ អតិថិជនវិញឡើយ ទោះបីជាក្នុងលក្ខខណ្ឌដែលអតិថិជនមិនទទួលបានសេវាតាមការស្នើសុំរបស់ខ្លួនក៏ដោយ។

ទម្រង់បែបបទ នីតិវិធី និងលក្ខខណ្ឌនៃការផ្តល់សេវាសាធារណះ ដែលចែងនៅខាងលើ នៃ ប្រកាសអន្តរក្រសួងនេះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។ 

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធ នៃក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះតាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print