សម្ដេចតេជោ ហ៊ុន សែន៖ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដើរលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ចែករំលែក៖

ភ្នំពេញ ; សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ដោយសារតែកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ទើបអាចបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដើរលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រហូតដល់១៣លាននាក់។ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បែបនេះ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០២៣

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងកំពុងតែធ្វើបុណ្យទានដោយគ្មានការព្រួយបារម្ភនៅពេលនេះដោយគ្មានការព្រួយបារម្ភពីគ្រាប់បែកគ្រាប់ផ្លោង ក៏ដោយសារតែផ្នែកអាណាចក្រយើងមានសុខសន្តិភាពនិងស្ថិរភាពផងដែរ។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីសេចក្ដីនឹករលឹកដល់ឱពុកម្ដាយរបស់សម្ដេចនិងបានលើកឡើងក្រុមគ្រួសារសម្ដេចនឹងធ្វើខួបរម្លឹកគុណឪពុកម្ដាយរបស់សម្ដេចតេជោនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខស្របពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្នាំនេះគឺខួប ២៥ឆ្នាំ មរណភាពមាតារបស់សម្ដេច ស្របនឹងខួប ១០ឆ្នាំនៃមរណភាពរបស់បិតាសម្ដេច និងជាខួប ១០០ឆ្នាំរបស់បិតាសម្ដេចផងដែរ។

សម្ដេចតេជោថា៖ «រឿងបោះឆ្នោតគឺជារឿងមួយ តែគុណបំណាច់របស់ឪពុកម្ដាយគឺមិនអាចបំភ្លេចបានទេ។ ការចង់ឈ្នះឆ្នោតដោយបំភ្លេចចោលឱពុកម្ដាយគឺមិនមែនជារឿងល្អ គុណធម៌ និងសីលធម៌របស់មនុស្សនោះទេ»។

សម្ដេចលើកឡើងបែបនេះក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនៃវត្តព្រះបារមីវង្កតបុរី ក្នុងសង្កាត់ទួលគោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរឱ្យដឹងផងដែរថាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print