ភ្នំពេញ៖ បង្កើតឲ្យមានការចាប់អារម្មណ៍មុននេះក្រោយពីផលិតកម្មឆ្លងដែនដែលបិទដំណើរការប្រមាណ២០ឆ្នាំកន្លងមកហើយនោះស្រាប់តែប្រកាសបើកដំណើរការឡើងវិញដោយបុរសម្នាក់បានអះអាងថាខ្លួនជាកូនប្រុសអតីតថៅកែផលិតកម្ម។ មិនស្ងាត់បាត់មាត់ឡើយស្រាប់តែកូនប្រុសច្បងរបស់លោក ធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែនចេញមុខបដិសេធ ថែមទាំងចោទៅកាន់បុរសខាងលើវិញថាជាចោរលួចបើកផលិតកម្មថ្មីទៀត។
បិទទ្វារអស់រយៈពេលជាង២០ឆ្នាំនោះលោកមុន្នី អះអាងថាជាកូនលោកធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែន ហើយប្ដេជ្ញាបើកផលិតកម្មមួយនេះឡើងវិញដោយទាំងបានប្រកាសជ្រើសរើសតារាចម្រៀងថ្មីផងដែរ។ លោក បានចេញមុខអះអាងថាខ្លួនជាកូនប្រុសបង្កើតរបស់លោក ធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែន។ ការចេញមុខអះអាងលើបណ្តាញផ្សព្វផ្សាយនេះស្របពេលដែលលោកក៏បានប្រកាសអំពីការបើកដំណើរការឡើងវិញនូវផលិតកម្មរបស់ឪពុកដដែលគឺផលិតកម្ម ឆ្លងដែន ដែលធ្លាប់មានឈ្មោះបោះសំឡេងជាយូរមកហើយនោះ។ក្នុងការបើកដំណើរការឡើងវិញនេះដែរកីមានស្នាដៃបទចម្រៀងមួយចំនួនចាប់ផ្តើមបញ្ចេញរួចរាល់ហើយដែរដោយបានបញ្ចេញទាំងបទចម្រៀងថ្មី និងMV និងប្រកាសជ្រើសរើសអ្នកចម្រៀងថ្មីបន្ថែមផងដែរ។ បុរសនោះក៏ថែមទាំងប្រកាសគម្រោងក្នុងការធ្វើសន្និសីទសារព័ត៌មាននៅអំឡុងដើមខែកញ្ញា ឆ្នាំ ២០២៣នេះក្រោយពីបងស្រីបង្កើតរបស់លោកធ្វើដំណើរមកពីសហរដ្ឋអាមេរិក។ ស្របគ្នានឹងការចេញមុខរបស់បុរសខាងលើ ស្រាប់តែមុននេះលេចចេញបុគ្គល២រូបដែលជាមនុស្សសំខាន់ និងជិតស្និទ្ធនឹងលោក ធឹង សុន ជាម្ចាស់ផលិតកម្មដែលបានទទួលមរណភាពនោះចេញមុខប្រតិកម្មដោយច្រានចោលការលើកឡើងរបស់បុរសខាងលើ។ ទី១គឺTonyson Tong ដែលកំពុងរស់នៅទីក្រុងឡងប៊ិក រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ អាមេរិក និង អះអាងថាជាកូនច្បង របស់លោកធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែន នោះ បានចេញសារនៅលើហ្វេសបុករបស់លោកកាលពីថ្មីៗនេះ ថាលោកមិនដែលស្គាល់ ម្ចាស់ឆ្លងដែនថ្មីដែលអះអាងថាជាកូនរបស់ឪពុកលោកនោះទេ ហើយលោកថែម ទាំងនិ យាយទាំងឈឺចាប់ថាផលិតកម្មឆ្លងដែនដែលលោកឪពុករួមទាំងលោកបានបង្កើតឡើងនោះ ពេល នេះកំពុងតែមានចោរមកប្លន់ដោយឥតអៀនខ្មាស ហើយលោកថែមទាំងដាក់សំណួរ ទៅអ្នកពាក់ព័ន្ធក៍ដូចជាឲ្យមហាជនពិចារ ណា ថារយៈពេល៤០ឆ្នាំនៅអាមេរិក ឪពុកលោកធឹង សុន មកលេងនៅខ្មែរតែ២ខែគត់ តើអាចទេដែលត្រឹម៦០ថ្ងៃឪពុក លោកមានកូន ដល់ទៅ ៩ នាក់ នៅខ្មែរ?លោកTonyson Tong បានចេញសារភ្ជាប់ជាមួយរូបឡូហ្គូផលិតកម្មឆ្លង ដែនថា ”នេះជា ស្នាដៃឪពុករបស់លោក ដោយលើកឡើងថា មនុស្សអត់ចេះអៀនខ្មាស បើអ្នកជាកូនរបស់ ឪពុលលោកមានអីជាសំអាង?លោក ថាឪពុករបស់លោកទៅស្រុកខ្មែរតែ២ខែក្នុងរយៈពេល៤០ឆ្នាំ ២ខែលោកមាន កូន ដល់ទៅ៩នាក់ នៅខ្មែរ តើអាចមានដែរ?លោកថានៅមានបុគ្គលសំខាន់ម្នាក់ទៀតដែលអាចបញ្ជាក់រឿងនេះកាន់តែច្បាស់គឺលោក ប៊ី ប៊ុនធួក ជាបងជីដូនមួយរបស់លោក។ លោកថែមទាំងចំអកឲ្យថាបើចង់កុហកពិភពលោក លើកក្រោយរៀបផ្លូវ កុហក់ ឲ្យបានល្អហើយបើថាចង់បានប្រាប់លោកត្រង់ៗ លោកឲ្យFree បាន។
បុគ្គល ទី២ដែលបានចេញមុខប្រតិកម្មផងដែរជុំវិញការលើកឡើងរបស់លោកម៉ានី គឺលោកគួច ខេវិន អតីតអគ្គនាយក រងទូរ ទស្សន៍CTN ,Seatv និងEtv ដែលធ្លាប់សាងស្នាដៃជាច្រើនក្នុងការដឹកនាំសម្ដែងMV នៅឆ្លង ដែនរាប់ពាន់បទ ហើយក៍ជាអ្នកធ្លាប់ រាប់ អានគ្នាយ៉ាងស្និតស្នាលជាមួយលោកធឹង សុន ក៍ ដូចជាលោកTonyson Tong នោះបាន ចេញ សារមុននេះថា”អស់សំណើច!អាក្អូន ម្នាក់ នេះ បាននិយាយប្រាប់គេថា៖រូបគេជា កូនប្រុសរបស់ លោកអ៊ុំ ធឹង សុន ដែលពុំទាំងដឹងថាឪពុក អាយុប៉ុន្មាននៅ ពេលដែលគាត់ទទួលអនិច្ចកម្ម? ហើយបច្ចុប្បន្នរូបគេជាអ្នកស្នងមរតក ផលិត កម្ម”ឆ្លងដែន”ដែលល្បីល្បាញតាំង តែពីទសវត្ស ឆ្នាំ ៨០មកម្លេះ ។ បើគយគន់ទៅមើលរូបឆោម របស់បុរសនេះធៀបគ្នាទៅនឹងលោកអ៊ុំធឹង សុន ឬជាមួយនឹងកូនៗរបស់លោកធឹង សុន បី នាក់ កំពុងរស់នៅអាម៉េរិក គឺដូចគ្នា មេឃហើយនឹង ដី?។ តាមពិតទៅលោកអ៊ុំធឹង សុន មាន កូនតែបីនាក់គត់នឹងមាន ទំនាក់ទំនងយ៉ាងស្និតជា មួយ ខ្ញុំដូចបងប្អូនបង្កើត ទោះជាខ្ញុំចាក ចេញ ពីអាម៉េរិកក្រែលឆ្នាំហើយក្តី ក៏យើងនិយាយគ្នាបាន ព្រឹក ល្ងាច! ហើយបីនាក់នោះបដិសេដថា មិនស្គាល់អន្ទិតម្នាក់ហ្នឹងទាល់សោះ ។បើកូនបង្កើត មិនស្គាល់បងប្អូនបង្កើត តើមាន បងៗប្អូនៗ តារាចម្រៀងដែលធ្លាប់ច្រៀងឲ្យផលិតកម្មឆ្លងដែន ណាខ្លះស្គាល់អន្ទិតម្នាក់នេះថាជា កូន លោក អ៊ុំធឹង សុន? មេត្តាជួយប្រាប់ផង! ។ តាំងតែពីមុន លោក អ៊ុំធឹង សុន អនិច្ចកម្មខ្ញុំបាន ទទួល សិទ្ធិពេញលេញក្នុងការផលិត និងដំណើរការផលិត កម្ម ”ឆ្លងដែន”បន្ទាប់ពីលោកណាំ គឹមឡេង គ្រប់គ្រងផលិតកម្ម”រស្មីនាគមាស”ដែល បំបែក ចេញពីផលិតកម្មឆ្លងដែន (មិនបាច់ បញ្ជាក់ឆ្នាំព្រោះបទចម្រៀងដែលដាក់ឈ្មោះខ្ញុំដឹកនាំផលិតមានរាប់ពាន់បទ)តែខ្ញុំមិនដែល មិនធ្លាប់ស្គាល់អាក្អូនម្នាក់ហ្នឹងទាល់សោះ ឬអត់អាលីងហ្មង ថាជាកូនលោកអ៊ុំធឹង សុន? មើលទៅ គិតទៅ ពិចារណាទៅ !ខ្ញុំអស់សំណើច! ប៉ុន្តែបើយោង ទៅរកទិដ្ឋភាពផ្លូវច្បាប់ ទំនង ជាពិបាកសើចចំពោះករណីនេះ! បើឈប់បានឈប់ ទៅ?ហើយ សុំ ទោសសាធារណជនផង ណាអាក្អូន!”៕
ដោយ វឌ្ឍនា