លោកវរសេនីយ៍ឯក សៀ ទីន ដែលបានបញ្ចប់ការ​សិក្សា​ពីបណ្ឌិត្យសភាយោធាអូស្រា្តលី បានចូលរួមពិធី ANZAC Day Dawn Service នៅស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ តាមការអញ្ជើញរបស់ស្ថានទូត

ចែករំលែក៖

ភ្នំពេញ : កូនប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការ​សិក្សា​ពីបណ្ឌិត្យសភាយោធាអូស្រា្តលី បានចូលរួមពិធី ANZAC Day Dawn Service នៅស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ តាមការអញ្ជើញរបស់ស្ថានទូត។

សូមបញ្ជាក់ថា, នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ​២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាកូនប្រុសច្បងរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការ​សិក្សា​ពីបណ្ឌិត្យសភាយោធាអូស្រា្តលី បានចូលរួមពិធី ANZAC Day Dawn Service នៅស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ តាមការអញ្ជើញរបស់ស្ថានទូត។ 

ទិវា Anzac គឺជាទិវាជាតិនៃការចងចាំនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលរំលឹកយ៉ាងទូលំទូលាយដល់ប្រជាជនអូស្ត្រាលី និងនូវែលសេឡង់ទាំងអស់ “ដែលបានបម្រើ និងបានស្លាប់នៅក្នុងសង្គ្រាម ជម្លោះ និងប្រតិបត្តិការរក្សាសន្តិភាព”៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print