មហាជនលើកឡើងថា តំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តក្រចេះ មិនអាចនៅគង់វង្សបានទេបើមានការបើកភ្លើងខៀវយ៉ាងដូច្នេះ

ចែករំលែក៖

ខេត្តក្រចេះ៖ យោងតាមប្រភពព័ត៌មាន ដែលបានផ្ដិតយករូបភាពជាក់ស្ដែងបានឱ្យដឹងថា សកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ចេញពីតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ នៅចំណុចភូមិ ស្ពានក្តា ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយគេមានការសង្ស័យថា សមត្ថកិច្ចជំនាញនៅតំបន់នោះជាអ្នកបើកភ្លើងខៀវ។

ប្រភពបន្តថា សមត្ថកិច្ចជំនាញដែលគ្រប់គ្រងតំបន់នោះគឺឈ្មោះ លោក សាំង សុខុន ប្រធានដែនជម្រកសត្វព្រៃ ព្រៃឡង់ បរិស្ថានខេត្តក្រចេះ។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ គេមិនអាចសុំការបំភ្លឺពីលោកសាំង សុខុន ប្រធានដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តក្រចេះបានទេ នៅព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០២៣ដោយហៅទូរស័ព្ទទៅនៅក្រៅតំបន់សេវា។

មហាជនសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធខេត្តក្រចេះនិងក្រសួងបរិស្ថានអាចនឹងមានចំណាត់ការចុះស៊ើបអង្កេតលើករណីខាងលើនេះឱ្យបានហ្មត់ចត់ដើម្បីធានាថាព្រៃឈើនៅកម្ពុជាអាចមាននៅគង់វង្សបានតកូនតចៅ៕ ដោយសហការី

IMG_2598

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print