ខេត្តបាត់ដំបង៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃពុធទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានប្រជាពលរដ្ឋឈ្មោះ ចាន់ ណៃ ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពេលកំពុងភ្ជួរស្រែឃើញគ្រាប់កប់ក្នុងដីជិតភ្លឺស្រែរបស់គាត់ ហើយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់។
ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ នៅចំណុចភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញកាំភ្លើងគ្រាប់ប្រភេទ ១២,៧ ចំនួន ០២កេះ និងគ្រាប់ RPK ចំនួន ០១កេះ ហើយសមត្ថកិច្ចបានរួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោល។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុក អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕អរុណរះ