សមត្ថកិច្ចបញ្ជូនខ្លួន ឧកញ៉ា ជា សារ៉ន និងបក្សពួក ៨នាក់ទៀត ទៅតុលាការ ហើយ !

ចែករំលែក៖

ខេត្តកំពត : ក្រោយពីធ្វើកំណត់ហេតុ ស្តាប់ចម្លើយ  ជនសង្ស័យ ជា សារ៉ន និងបក្សពួក និងបំពេញសំណុំរឿងរួចរាល់ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន និងបក្ខពួក ៨ នាក់ទៀត ទៅសាលាដំបូង ពីបទ ឆបោក។ នាថ្ងៃនេះដែរ ប្រជាពលរដ្ឋ ដែលចាញ់ ការលួងលោមរបស់ក្រុមហ៊ុន បានបន្ត មកដាក់ពាក្យ នៅស្នងការដ្ឋាន នគរបាលខេត្ត ជាបន្តបន្ទាប់ ដើម្បីដឹងថា, ពួកគាត់យកលុយខ្លួនឯងទៅវិនិយោគជាមួយ ក្រុមហ៊ុន ជា សារ៉ន ចំនួនប៉ុន្មាននាក់ , ខ្ចីធនាគារ ណាខ្លះ ខណៈព័ត៌មានបឋម បានអោយដឹងថា, ដោយសារចាញ់បោក ក្រុមហ៊ុន ជា សារ៉ន ក្នុងចំណោមប្រជាពលរដ្ឋប្រមាណជាង ២០០០គ្រួសារ បានកម្ចី ធនាគារ រហូតដល់ជិត ២០ ធនាគារ ឯណោះ ។

លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ បានប្រាប់សារព័ត៌មានឲ្យដឹងថាៈ ដោយការសាកសួរ និងបំពេញសំណុំបែបបទរួចរាល់ នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ កម្លាំងរបស់ស្នងការដ្ឋាន បានបញ្ជូនខ្លួន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជាសារ៉ន និងបក្ខពួកទាំង ៨ នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត។

លោកស្នងការរង បានបញ្ជាក់ឱ្យដឹងផងដែរថាៈ គិតពីថ្ងៃទី២៣ រហូតដល់ល្ងាច ថ្ងៃទី២៥ ខែមេសា ស្នងការដ្ឋាន បានទទួលពាក្យបណ្ដឹង ពីប្រជាពលរដ្ឋ អំពីករណីឆបោករបស់ ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ចំនួន ២.៣៧២ នាក់។ នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ ប្រជាពលរដ្ឋ នៅបន្តមកដាក់ពាក្យបន្ថែមទៀត។

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចបាននាំខ្លួន លោកឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨ នាក់ មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ។

ក្រោយកសាងសំណុំរឿង ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ ស្ដីអំពីករណី ឆបោកនោះ ទើបនៅព្រឹកថ្ងៃទី២៦ ខែមេសា សមត្ថកិច្ច ក៏បញ្ជូនក្រុមជនសង្ស័យ ទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា, លោកឧកញ៉ា ជា សារ៉ន ធ្វើការវិនិយោគដីឡូតិ៍ ប្រើល្បិចអូសទាញអ្នកខ្វះខាតឱ្យទិញដីឡូតិ៍ ៖

-ទិញដីឡូតិ៍បានប្រាក់ចំនេញ ១ឡូតិ៍៥មx២០ម ប្រើដើមទិញនិងអភិវឌ្ឍន៍មិនអស់៤,០០០ដុល្លារផងលក់ឱ្យពលរដ្ឋ១២,០០០ដុល្លារ រួចសន្យាជួយបង់ធនាគារឱ្យអ្នកទិញ និងផ្តល់ផលលាភ៧០%ទៅ១០០%

-ណែនាំអ្នកទិញដីឡូតិ៍ឱ្យដាក់ទុនវិនិយោគ ដើម្បីដោះបំណុលផ្តាច់ការទទួលខុសត្រូវ ដែលបានសន្យាក្នុងជំហ៊ានទី១ ព្រោះបើតាមច្បាប់វិនិយោគ បើរកស៊ីខាតៗទាំងអស់គ្នា ចំនេញៗទាំងអស់គ្នា អុីចឹងក្រុមហ៊ុនដួលរំលំ អ្នកទិញដីបង់ធនាគារខ្លួនឯង ប្រាក់វិនិយោគក៏អស់

-ក្រុមមហ៊ុនបង្កើតឱ្យមានការរអាក់រអួលយឺតយាវក្នុងបង់ប្រាក់ធនាគារតាមកិច្ចសន្យា រួចហើយបង្ខំឱ្យអ្នកទិញដីឡូតិ៍ និងអ្នកទុនវិនិយោគកាត់កងដីឡូតិ៍ ដើម្បីបញ្ចប់បំណុលក្រុមហ៊ុន ព្រោះមិនហត់ដើរលក់ថែមទាំងទទួលបានចំនេញច្រើនរួចហើយ 

-ផ្តាច់ទឹកចុងក្រោយគឺ ក្រុមហ៊ុនប្រកាសក្ស័យធន់ ដើម្បីបញ្ចប់បំណុលទាំងអស់របស់ក្រុមហ៊ុន ព្រោះអ្នកទិញដីឡូតិ៍ និងអ្នកវិនិយោគដែលចូលរួមក៏ត្រូវក្ស័យធនដូចក្រុមហ៊ុនដែរ គ្មានសិទ្ធិទទួលបានអត្ថប្រយោជន៍ ថែមទាំងខាតដើមទៀតផង អុីចឹងគ្មានជម្រើសអ្វីក្រៅពីបង់ធនាគារខ្លួនឯង និងទទួលយកដីទៅតាមទំហ៊ំប្រាក់វិនិយោគរៀងៗខ្លួន

«ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀតធ្វើនំអត់ម្សៅ បងប្អូនប្រជាពលរដ្ឋចំនួន ២,៤៦១គ្រួសារ សរុបទឹកប្រាក់ជិត ៤០លានដុល្លា មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូតិ៍របស់លោកឧកញ៉ា ជា សារ៉ន» ។

ចំពោះទឹកប្រាក់ដែលបោកប្រជាពលរដ្ឋ លើទឹកប្រាក់ ៤០លានដុល្លារ មិនដឹងថា, មានលុយពីសងទូទាត់ជូន ប្រជាពលរដ្ឋរងគ្រោះ និងធនាគារ បានដែរ ឬអត់ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print